មើលអោយហើយទៅ!! ​​ទឹ​ក​ផ្លែ​ឈើ​​ទាំងអស់នេះអាចជួយអោយអ្នកស្វាងស្រាបាន យ៉ាងងាយស្រួល

ព៍តមានទូរទៅ

 

 

 

នៅពេល​ដែល​ផឹក​ស្រាស្រវឹង​គឺ​វា​ពិបាក​ទ្រាំ​ខ្លាំងណាស់ ព្រោះ​វា​អាច​ធ្វើឱ្យ​អ្នក​ក្អួត ឈឺក្បាល និង​វិលមុខ​ជាដើម ដូចនេះ​ថ្ងៃនេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិធី​ក្នុងការ​ស្វាង​ស្រារ​ដោយ​គ្រាន់តែ​ផឹកទឹក​ផ្លែ​ឈើ​ទាំង​៣​ប្រភេទ​គឺ​បាន​ហើយ​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

 


ទឹក​ប៉េងប៉ោះ​
​ទឹក​ប៉េងប៉ោះ​នៅទីនេះ​សំដៅ​ដល់​ការ​យក​ប៉េងប៉ោះ​មក​កិន​ជា​ទឹក ដោយ​មិនមែន​ជា​ទឹកជ្រលក់​ដែល​អ្នក​ធ្លាប់​ញ៉ាំ​នោះទេ វា​ជា​ទឹក​ផ្លែឈើ ក្រោយពេល​ដែល​អ្នក​ផឹក​រួច វា​មាន​សារធាតុ​ម្យ៉ាង​ដែល​អាច​ធ្វើ​ឱ្យ​ជាតិ​អាកុល​នោះ​ចេញពី​ខ្លួន​អ្នក​យ៉ាង​លឿន​បាន នោះ​អ្នកនឹង​ឆាប់​ស្វាង​ស្រារ​ជា​មិនខានឡើយ​។​

 

 


ទឹក​ទំពាំងបាយជូរ​
​ចំពោះ​មនុស្ស​ដែល​តែងតែ​មាន​អាការៈ​ក្អួត​ក្រោយពេល​ស្រវឹងស្រារ អ្នក​អាច​ផឹកទឹក​ទំពាំងបាយជូរ​នេះ​បាន ព្រោះ​វា​មាន​រសជាតិ​ជូរ និង​ផ្អែម ដែល​អាច​ជួយ​សម្រួល​ដល់​ក្រពះ​អ្នក​មិន​ឱ្យ​មាន​ប្រតិកម្ម​ឡើយ ដូចនេះ​វា​មិន​ងាយ​ធ្វើឱ្យ​អ្នក​ក្អួត​នោះទេ​។​

 

 


ទឹក​ឪ​ឡឹ​ក​
​នៅពេល​ដែល​អ្នក​ផឹក​ស្រ​វឹក​រួច រាងកាយ​អ្នកនឹង​ប្រែជា​មាន​លក្ខណៈ​ក្តៅ​ក្នុង​រយៈពេល​យូរ ដូចនេះ​អ្នក​អាច​ផឹកទឹក​ឳ​ឡឹ​ក​នេះ​បាន ព្រោះ​វា​មាន​សារ​ធាតុទឹក​ខ្ពស់ និង​មាន​ជាតិ​ប៉ូ​តា​ស្យូម ដែល​អាច​ធ្វើឱ្យ​អ្នក​នោម​ច្រើន ដូចនេះ​វា​នឹង​អាចជួយ​ជម្រះ​ជាតិ​សុរា​ចេញពី​រាងកាយ​អ្នក​អស់​បាន​យ៉ាង​លឿន ថែម​ទាំង​អាច​ធ្វើឱ្យ​រាងកាយ​អ្នក​ចុះ​កម្តៅ​ទៀតផង​៕