មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលយុវជនម្នាក់ត្រូវបានម្តាយនារីជាសង្សារតាមទាន់ និងប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន បន្ទាប់ពីដឹកដៃកូនស្រីរបស់ពួកគាត់រួ មរ័ កក្នុងបន្ទប់ជួល។
ដែលហេតុការណ៍នេះបានកើតឡើងកាលពីកាលពីម៉ោង១១និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៤ ឧសភា ២០១៩ នៅក្នុងបន្ទប់ជួលគ្មានលេខ ស្ថិតក្នុងភូមិរលួស សង្កាត់ជើងឯក។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ ពោលគឺវេលាម៉ោង៥ល្ងាច ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ក្មេងស្រីរងគ្រោះបានចេញពីផ្ទះ ដោយមិនបានប្រាប់នរណាម្នាក់ឲ្យដឹងនោះឡើយ ធ្វើឲ្យឪពុកម្តាយ និងក្រុមគ្រួសារភ័យស្លន់ស្លោ ដើររកនារីរងគ្រោះគ្រប់ទីកន្លែង តែរកមិនឃើញនាងឡើយ។
ប្រភពបានបន្តថា លុះនៅវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ ម្តាយមីងបង្កើតក្មេងស្រីរងគ្រោះ បានប្រទះឃើះនាងកំពុងតែនៅជាមួយយុវជនសង្ស័យក្នុងបន្ទប់ជួល ទីតាំងកើតហេតុ ភ្លាមនោះ ម្តាយមីងក្មេងស្រីរងគ្រោះបានទូរស័ព្ទប្រាប់បងស្រី (ម្តាយក្មេងស្រីរងគ្រោះ)
គ្រាន់តែតែប្អូនស្រីប្រាប់ភ្លាម ម្តាយក្មេងស្រីរងគ្រោះក៏ចេញទៅមើលភ្លែត ក៏ឃើញកូនស្រីរបសើខ្លួននៅជាមួយយុវជនសង្ស័យនោះពិតប្រាកដមែន។ ហើយក៏បានទូរស័ព្ទទៅប្ដឹងនគរបាលប៉ុស្តិ៍រដ្ឋបាលជើងឯក ឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនយុវជននេះ នាំទៅធ្វើការសាកសួរផងដែរ។
នៅចំពោះមុខសមត្ថកិច្ច យុវជនសង្ស័យបានសារភាពថា រូបគេនិងក្មេងស្រីរងគ្រោះ មានទំនាក់ទំនងស្នេហាជាមួយគ្នា តាំងពីពាក់កណ្តាលឆ្នាំ២០១៨ មកម្ល៉េះ ដោយពួកគេបានព្រមព្រៀងណាត់គ្នារួ មភេ ទស ម្រេ ចជាបន្តបន្ទាប់ចំនួន៨ដងមកហើយ
លុះនៅថ្ងៃកើតហេតុនេះ ស្រាប់តែម្ដាយសង្សាររបស់ខ្លួនតាមទាន់ ក៏ប្ដឹងឲ្យនគរបាលចាប់ខ្លួនបែបនេះតែម្ដង។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងឃាត់ខ្លួនជនសង្ស័យសួរនាំ និងកសាងសំណុំរឿងចាត់ការតាមច្បាប់៕