មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានគណនីហ្វេសបុកមួយដែលមានឈ្មោះថា Sao Piseth បានធ្វើការបង្ហោះអំពីករណីញ៉ាំស្លាបមាន់ដែលប្រឡាក់អាំងអស់មួយស្រាប់តែឡើងរមាស់ពេញខ្លួន ហើមមុខមាត់ និងស្លរឈា មភ្លាមៗ រហូតចង់ស្ទះដ ង្ហើ ម
ដែលករណីនេះបានកើតឡើងកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅវេលាម៉ោង ៦ៈ៣០នាទីល្ងាច នៅក្នុងទីរួមខេត្តតាកែវ នេះបើយោងតាមការឱ្យដឹងពីសំណាក់គណនីហ្វេសបុកខាងលើ។
យោងតាមខ្លឹមសារដែលបានបង្ហោះដោយគណនីហ្វេសបុកខាងលើបានឱ្យដឹងថា៖ «ស៊ែរផងមិញៗទេ ដាក់អស់តែស្លាបមាន់មួយទេ រមាស់ពេញខ្លួន ហេីមមុខមាត់ នឹងស្លរឈា មភ្លាមៗ រហូតស្ទះដ ង្ហេី មយកទៅបន្ទប់សង្គោះ សឹងតែមិនទាន់ សំណាងហេីយ គ្រូពេទ្យធ្លាប់ឆ្លងកាត់អ្នកមានជំងឺមុនៗចឹងដែរ
សារ៉ូម 15នាទីសោះកន្លះៗលីត្រអស់ 2 ផ្លោក ពេទ្យបង្ហូរចូលដេីម្បីសង្គ្រោះបន្ទាន់តែម្តង ចឹងសូមបងប្អូនប្រុងប្រយ័ត្នៗផង ជាពិសេសដែលអ្នកខ្សោយៗ រឺមានជំងឺអាលែកហ្សុីតែម្តង ព្រោះប្រពន្ធលោកគ្រូខ្ញុំជួបប្រទះផ្ទាល់ហេីយគឺរូបថតនឹងតែម្តង ខ្ញុំនៅនឹងជាក់ស្តែងផងដែរ
ខ្ញុំផុសនេះគឺចង់ដាស់តឿនបងប្អូនដែរចូលចិត្តញាំវា ស្លាបចឹងៗដឹងម៉ានខែទេមិនស្អុយផងនោះ បេីមាន់យេីងប្រលាក់ពីរបីថ្ងៃសឹងមិនទាន់ទេជូ រឺខូចបាត់ហេីយ ចុងក្រោយសូមអរគុណដល់លោកគ្រូអ្នកគ្រូពេទ្យ ខេត្តតាកែវផងដែរ ដែលបានជួយសង្គ្រោះគាត់បានយ៉ាងទាន់ពេលវេលាល្អ កុំអី? 22/10/2020 ម៉ោង6:30យប់ សូមពិចារណាតាមការគួរ!!!