មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសម្នាក់ ក្រោយពីបុរសនោះបានចូលក្នុងប៉ុស្តិ៍នគរបាលរដ្ឋបាលដើមឫស និងបានស្រែកថា នឹងស ម្លា ប់ប៉ូលីសចោលទាំងអស់។
ដែលករណីដ៏គួរឱ្យភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោង២០និង៣០នាទីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុចក្នុងភូមិរលួស ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ខាត់ សុខា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានផ្ទុ កសា រធា តុញៀ ន ។
ហើយនៅមុនពេលកើតហេតុ ជនសង្ស័យបានជិះម៉ូតូជាមួយមិត្តភក្តិម្នាក់ទៀតឈ្មោះ ឡុង មកឈប់នៅជិតប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដើមឫស រួចឈ្មោះ ឡុង បានជិះម៉ូតូចេញទៅបាត់ទៅ។ ចំណែក ជនសង្ស័យបានដើរសំដៅចូលទៅក្នុងប៉ុស្តិ៍ប៉ូលិស រួចស្រែកជេរឡូឡាថា «អញនឹងស ម្លា ប់ប៉ូលិសប៉ុស្តិ៍ចោ លទាំងអស់» ។
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដើមឫសបានចេញមកសួរនាំ ហើយជនសង្ស័យបានស្រែកសួរថា «អាធារ៉ា មេប៉ុស្តិ៍វាទៅណា អញស ម្លា ប់វាចោល» រួចជនសង្ស័យក៏ស្ទុះទៅវា យកញ្ចក់ប៉ុស្តិ៍បែកអស់ចំនួន២ផ្ទាំង និងស្រែកថានឹងស ម្លា ប់ប៉ូលិសឱ្យងា ប់ទាំងអស់ ។
លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដើមឫសបានធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹងតែម្តងដើម្បីកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធីច្បាប់ ៕