កាលពីពេលថ្មិៗនេះមានរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានវីដេអូមួយត្រូវបានមហាជនធ្វើការចែករំលែកពេញបណ្តាញសង្គម ដែលបង្ហាញអំពីគ្រូ និងសិស្សម្នាក់ ដោយសារតែសិស្សក្រីក្រពេក តែនៅតែតស៊ូមករៀន ទើបលោកគ្រូចិត្តធម៌បានសម្រេច
ជាក់ស្តែងយោងតាមការបង្ហោះវីដេអូនៅលើគណនីហ្វេសបុករបស់គ្រូបង្រៀនម្នាក់បានឱ្យដឹងថា ដោយសារតែឃើញសិស្សសាលាម្នាក់នេះមានការតស៊ូ តាំងចិត្ត ខិតខំរៀន គ្រូរបស់ខ្លួនអាណិតនឹងការព្យាយាមមិនចុះចាញ់ ទោះគ្មានស្បែកជើង សៀវភៅដាក់ក្នុងថង់ ខោរហែកចង់នឹងចង្កេះ ក៏ស៊ូមករៀនដែរ។
ដោយសារតែឃើញសភាពតស៊ូរបស់សិស្សបែបនេះ លោកគ្រូនោះក៏បានជួយទិញកាបូបដើម្បីឱ្យកូនសិស្សបានដាក់សៀវភៅមករៀន ហើយលោកគ្រូនឹងធានាស្វែងរកនូវអាហារូបករណ៍ដើម្បីឱ្យសិស្សនោះរៀបបន្តទៅទៀត។
ជាពិសេសនោះ លោកគ្រូមានគណនីហ្វេសបុកឈ្មោះ Sok Rithydouk បាន បង្ហើយថា «សិស្សម្នាក់នេះឪពុកម្តាយបោះបង់ចោល ហើយមានកូនសិស្សជាច្រេីនដែលលេាកគ្រូជួយ តែកូនធ្វេីអេាយគ្រូចងចាំកាលវ័យកុមារ លេាកគ្រូនិងជួយកូនអេាយរៀនដល់ចប់
និងផ្តល់កំលាំង៧០អេាយ រឹងមាំឡេីង លេាកគ្រូ និង ជំរុញកូនអេាយខំរៀន សេចក្តីល្អដែលគ្រូធ្វេី គឺ សំុតែសេចក្តីល្អ និងជួបតែ សេចក្តី ចំរេីន ចង់ប្រាប់ថាស្រលាញ់កូនណាស់ លេាកគ្រូមិនអាចបេាះបង់កូនបានឡេីយ»៕