មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនយុវជនម្នាក់ភ្លាមៗក្រោយពេលដែលយុវជននោះតែងតែបានធ្វើការគំ រា មដុ តផ្ទះខ្លួនឯង និងស ម្លា ប់ម្តាយបង្កើតខ្លួនឯងជាច្រើនដង
ដែលករណីខាងលើនេះបានកើតឡើងបងប្អូនប្រជាពលរដ្ឋ សូមមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ក្នុងប្រអប់សារ ផេកហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដោយក្នុងនោះបានធ្វើការរាយការណ៍ថា៖
«កូនរបស់យាយខ្ញុំជាមនុស្សញៀ នថ្នាំ ហើយតែងតែរករឿងទារលុយពីម្ដាយចាស់ជរា និងវា យបំ ផ្លា ញរបស់របរក្នុងផ្ទះជានិច្ច ហើយគំ រា មស ម្លា ប់ជាហូរហែ ។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ គឺគាត់បានគំ រា មទារកលុយ ហើយខាងក្មួយបានប្ដឹងទៅខាងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកថ្មី និងខាងជំនាញរួចហើយ តែពេលគាត់មកពុំចា ប់យកទៅទេ ទីតាំងផ្ទះលោកយាយ ខុន ខេន នៅភូមិកំពង់ស្វាយលើ ឃុំព្រែកថ្មី ស្រុកកោះធំ»។
ក្រោយពីបានទទួលព័ត៌មានខាងលើភ្លាម នៅវេលាម៉ោង ៧និង០០នាទី កម្លាំងប៉ុស្ដិ៍ព្រែកថ្មី សហការជាមួយកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកកោះធំ បានចុះធ្វើអន្ដរាគមន៍លើករណីហិ ង្សាក្នុងគ្រួសារដែលបង្កឡើងដោយឈ្មោះ ស៊ុ ម៉េងគ្រី ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ រស់នៅភូមិកំពង់ស្វាយលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល
ដោយយុវជនខាងលើបានរុះរើរោងបាយក្រោមផ្ទះ និងកា ប់បំផ្លាញជ ញ្ជាំ ងផ្ទះរបស់ឈ្មោះ ខុន ខេន ភេទស្រី អាយុ ៦៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ត្រូវជាម្ដាយបង្កើត រស់នៅផ្ទះ ភូមិ-ឃុំជាមួយគ្នា។ ក្រោយពីសមត្ថកិច្ចបានចុះទៅដល់ រកចា ប់ខ្លួនជនបង្ក តែត្រូវបាន ឈ្មោះ ខុន ខេន ត្រូវជាម្ដាយជនសង្ស័យ បានសំណូមពរដល់សមត្ថកិច្ចឲ្យជួយអប់រំណែនាំ និងកិច្ចសន្យា កូនរបស់ខ្លួនម្ដងសិន
បើជនសង្ស័យ(ស៊ុ ម៉េងគ្រី) បង្ករឿង ឬប្រើអំពើហិ ង្សាទៅថ្ងៃក្រោយទៀត នឹងឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់។ បន្ទាប់ពីសមត្ថកិច្ចធ្វើការអប់រំ និងកិច្ចសន្យានៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកថ្មី រួចត្រឡប់ទៅដល់ផ្ទះវិញ នៅរសៀលថ្ងៃដដែលជនបង្កខាងលើមិនព្រមរាងចាល បានយកភ្លើ ងដុ តខោចោលនៅក្រោមផ្ទះ
និងយកកំប៉ុងហ្គាស(គ្មានហ្គាស) ចងផ្អោបទៅនឹងដបប្រេងឆា(គ្មានប្រេង) តែមានទឹកនៅក្នុងដប យកមកគំ រា មដុតផ្ទះ ដើម្បីបំភ័យម្តាយ និងបងប្រុស។ ដោយពិនិត្យឃើញជនបង្កជាកូនមិនរាងចាលម្តាយបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកថ្មីតែម្តង។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកថ្មី សហការជាមួយកម្លាំងជំនាញស្រុកចុះឃាត់ខ្លួនជនបង្កឈ្មោះ (ស៊ុ ម៉េងគ្រី) រួមជាមួយវត្ថុតាង មកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ កសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕