មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលពេលថ្មីៗនេះមានតាចាស់ម្នាក់បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងប្រពន្ធក្មេង ដែលករណីនេះបានធ្វើឱ្យមហាជនមានការភ្ញាកផ្អើលយ៉ាងខ្លាំង។
យោងតាមការឱ្យដឹងពីប្រភពព័ត៌មានបានឱ្យដឹងថា កូនកំលោះឈ្មោះ Abah Sarna អាយុ ៧១ ឆ្នាំ មកពី Majasari ខណៈកូនក្រមុំឈ្មោះ Noni អាយុ ១៨ ឆ្នាំ មកពី Bunut Pangsor។ អ្នកទាំងពីររស់នៅក្នុងស្រុកដូចគ្នា Javan ស្ថិតក្នុងទីក្រុង Subang ប្រទេសឥណ្ឌូនេស៊ី។
បណ្តាញ សង្គមនៅក្នុងប្រទេសម៉ាឡេស៊ីបច្ចុប្បន្ន បានកំពុងផ្ទុះកក្រើក ជាមួយនឹងមង្គលការដ៏មិនសមទំនងមួយ ដោយសារតែកូនកំលោះ និងកូនក្រមុំ មានវ័យខុសគ្នារហូតដល់ទៅ ៥៣ ឆ្នាំ ឯណោះ។
រូបថតអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ បានកំពុងរីករាលដាល បន្ទាប់ពីត្រូវបានចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយអ្នកចូលរួមពិធីមង្គលការម្នាក់ឈ្មោះ Ririn Priyani ដែលបានសរសេររៀបរាប់ឲ្យដឹងថា៖
«ទោះបីជាមានអាយុខុសដាច់គ្នាជាង ៥ ទសវត្សរ៍ រវាងអ្នកទាំងពីរយ៉ាងណាក្តី តែគូស្នេហ៍នេះមើលទៅពិតជាមានសេចក្តីសុខ និងសមនឹងគ្នាណាស់! អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ »៕