មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលយុវតីម្នាក់ដោយសារទ្រាំលែងបាននឹងទង្វើឪពុកមា ដែលបានចាប់រំ លោ ភ អស់រយៈពេល៣ឆ្នាំមកហើយ ក៏ដាច់ចិត្តទម្លាយរឿងរ៉ាវឱ្យម្តាយមីងបានដឹង
រួចក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនជនរូបនោះ យកទៅចាត់ការ តាមច្បាប់ បានកើតឡើងតាំងពីអំឡុងឆ្នាំ២០១៦មកម៉្លេះ នៅចំណុចភូមិចម្លងជ្រៃ ឃុំទូកមាស ស្រុកបន្ទាយមាស។
យុវតីរងគ្រោះបានរៀបរាប់ប្រាប់ថា ឪពុកមា (ជនសង្ស័យ) ចា ប់រំ លោ ភនាង តាំងពីឆ្នាំ២០១៦មកម៉្លេះ ពោលគឺគឺនាងមានអាយុ១៣ឆ្នាំ ចំណែកឪពុកមានេះ នៅកំលោះមិនទាន់មានប្រពន្ធនៅឡើយ។ លុះចូលដល់ឆ្នាំ២០១៧ ជនសង្ស័យក៏បានរៀបការប្រពន្ធ ដោយមានឪពុកម្តាយរបស់នាង ជាជំហររៀបចំមង្គលការឱ្យទៀតផង។
បើទោះជាមានប្រពន្ធរួចទៅហើយ ក៏ជនសង្ស័យនៅតែបន្តចា ប់នាងជាបន្តបន្ទាប់ទៀត ហើយថែមទាំងគំ រា មស ម្លា ប់នាងចោលទៀតផង។ ចំណែកនាងដោយខ្លាចពាក្យគំ រា ម នាងមិនដែលហ៊ានទម្លាយប្រាប់អ្នកណាឡើយ។
លុះចូលមកដល់ឆ្នាំ២០១៩ ជនសង្ស័យក៏បានតាមធ្វើសកម្មភាពចាប់នាង៥ដងទៀត ពោលគឺឱ្យតែមានឱកាសស្ងាត់តែម្តង។ លុះនៅ់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ ទើបនាងដាច់ចិត្តទម្លាយរឿងមួយនេះ ប្រាប់ម្តាយមីងឱ្យបានដឹង ហើយត្រូវម្តាយមីងនាំនាងទៅដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចនាំយកមកសាកសួរ។
ជនសង្ស័យបានឆ្លើយសារភាពនៅមុខសមត្ថកិច្ចថា ខ្លួនពិតជាធ្លាប់បានរួ មរ័ កជាមួយនឹងក្មួយស្រីប្រាកដមែន ពោលគឺតាំងពីឆ្នាំ២០១៦មកម៉្លេះ ហើយគិតមកដល់សព្វថ្ងៃ គឺខ្លួនបានរួ មភេ ទជាមួយក្មេងស្រីរងគ្រោះជាច្រើនដងមកហើយ។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីចាត់ការតាមនីតិវិធី៕