ជនទំនើងម្នាក់ បើករថយន្តស៊េរីទំនើប ដកកាំ ភ្លើ ងខ្លីបា ញ់រះចំនួន៥គ្រា ប់ មកលើកង់បីមួយគ្រឿង បណ្តាលឲ្យរងការខូចខាត តែសំណាងល្អ អ្នកបើកមិនរងគ្រោះថ្នាក់
ហើយជនបង្ក បានបើករថយន្តគេចខ្លួនបាត់ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញតាមផ្លូវសហព័ន្ធរុស្ស៊ី កែងនឹងផ្លូវលេខ២៦១ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតមានការបា ញ់ប្រ ហារនោះ គេឃើញបុរសម្នាក់បើកកង់បីពណ៌លឿង តាមផ្លូវខាងលើ។ លុះបន្ដិចក្រោយមក ស្រាប់តែឃើញរថយន្តស៊េរីទំនើប ពណ៌សមួយគ្រឿង មិនចាំស្លាកលេខ បើកចុះពីស្ពានអាកាស៧មករា ក្នុងទិសដៅពីលិចទៅកើត។
ប៉ុន្ដែគេមិនបានដឹងថា មានរឿងអ្វីនោះទេ ស្រាប់តែអ្នកបើករថយន្តស៊េរីទំនើបនោះ បើកកញ្ចក់រថយន្ដ ដ កកាំ ភ្លើ ងខ្លីបា ញ់រះទៅលើអ្នកបើកបរកង់បី ចំនួន៥គ្រា ប់ បណ្ដាលឲ្យគ្រា ប់កាំ ភ្លើ ង១គ្រាប់ហោះទៅត្រូវកង់បីធ្លុះ តែអ្នកបើកកង់បី មិនរងគ្រោះថ្នាក់។ ប៉ុន្ដែភ្លាមៗ ជនទំនើងបានឈប់រថយន្តមួយភ្លែត ហើយបិទកញ្ចក់រថយន្តវិញ បើកចេញទៅមុខបាត់
ទោះជាយ៉ាងណា ជនរងគ្រោះមិនបានប្រាប់អំពីមូលហេតុអ្វីឲ្យពិតប្រាកដនោះទេ គ្រាន់តែវប្រាប់ថា ជនបង្កបើករថយន្ត ម៉ាករ៉លរ៉យ ពណ៌ស ពាក់ស្លាកលេខកម្ពុជា។ ក្រោយខ្មា ន់កាំ ភ្លើ ងបានបើករថយន្តចេញពីកន្លែងកើតហេតុបាត់ អ្នកបើកកង់បីក៏មិនបានរៀបរាប់អ្វីវែងឆ្ងាយនោះដែរ គឺគាត់បានបើកបន្តដំណើរទៅមុខបាត់ទៅ ដោយមិនបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលនោះដែរ។
ក្រោយពេលកើតហេតុ លោក សុខ ហេង អធិការខណ្ឌទួលគោក បានដឹកនាំកម្លាំង ចុះមកពិនិត្យ និងសាកសួរអ្នកនៅជិតកន្លែងកើតហេតុ ងាយស្រួលដល់សមត្ថកិច្ចស្រាវជ្រាវ ស្វែងរកជនបង្ក ដើម្បីនាំខ្លួនមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។