មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមាននារីជនជាតិថៃម្នាក់ បានបង្ហាញអារម្មណ៍ឈឺចាប់តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់ពីបានចាប់អារម្មណ៍ឃើញមិត្តប្រុសរបស់ខ្លួនប្លែកៗ ស្រាបតែចុងក្រោយស្ទើគាំងនិយាយលែងចេញ
ក្រោយពេលតាមទាន់ឃើញនឹងភ្នែកថា មិត្តប្រុសរបស់នាងយកស្រីថ្មីមកដេ កជាមួយដល់បន្ទប់របស់ពួកនាង ហើយអ្វីដែលសំខាន់នោះគឺតាមទាន់ប៉ុណ្ណឹងហើយ សង្សារនាងនៅតែមិនខ្លាចញញើតនាងសូម្បីតេបន្តិចឡើយ ។
យោងតាមការឱ្យដឹងពីខាងប្រភពព័ត៌មានបានឱ្យដឹងថា នារីមិនបង្ហាញឈ្មោះខាងលើនេះបានបង្ហោះរូបថតមិត្តប្រុស និងស្រីថ្មីរបស់គេ ដេ កជាមួយគ្នាធ្វើមិនដឹងនៅចំពោះមុខនាង ហើយក៏បានសរសេរយ៉ាងដូច្នេះថា៖
«ខ្ញុំល្អ ឬវាល្អជាងខ្ញុំ ដល់ថ្នាក់យកវាមកដេកក្នុងបន្ទប់ដូចនេះ? ប្រសិនបើខ្ញុំមិនបានឃើញនឹងភ្នែក មិនដឹងថា លោកបោ កខ្ញុំដល់ពេលណាទៀតទេ វាពិតជាសា ហា វខ្លាំងណាស់សម្រាប់ខ្ញុំ ប្រសិនបើអ្នកជួបរឿងដូចខ្ញុំ តែមានអារម្មណ៍យ៉ាងណា?»
នៅក្នុងនោះ នាងក៏បានឱ្យដឹងទៀតផងដែរថា នាង និងមិត្តប្រុសរបស់នាងបានស្គាល់គ្នាអស់រយៈពេលជាយូរមកហើយ រហូតដល់រើមកនៅក្នុងបន្ទប់ជួលជាមួយគ្នាថែមទៀតផង ប៉ុន្តែនៅប៉ុន្មានខែចុងក្រោយនេះ មិត្តប្រុសរបស់នាងហាក់ប្លែក ដោយមិនសូវរវីរវល់ជាមួយនឹងនាង
ហើយថែមទាំងសោះអង្គើយ លែងសូវចង់និយាយស្តី ថែមទាំងរករឿងឈ្លោះប្រកែកជាមួយនាងគ្មានលោះពេលថែមទៀតផង។ ហើយនៅថ្ងៃដែលនាងតាមទាន់នោះគឺ នាងបានចេញទៅធ្វើការដូចសព្វដង ហើយចៃដន្យភ្លេចយកឯកសារនៅផ្ទះទើបត្រលប់មកផ្ទះមុន
ប៉ុន្តែគ្រាន់តែនាងមកដល់ផ្ទះភ្លាមក៏ចាប់អារម្មណ៍ឃើញមានមនុស្សផ្សេងទៀតនៅក្នុងបន្ទប់ ក៏បើកទ្វាចូលទៅមើលក៏ប្រទះឃើញសង្សារនាងកំពុងតែដេកជាមួយនឹងស្រីស្នេហ៍តែម្តង ដែលករណីនេះបានធ្វើឱ្យនាងស្រឡាំងកាំងយ៉ាងខ្លាំង។
សូមបញ្ជាក់ថា ចំពោះសាររបស់នារីខាងលើនេះ មានអ្នកចាប់អារម្មណ៍យ៉ាងច្រើន និងរិះគន់ធ្ងន់ៗទៅលើបុរសដែលជាមិត្តប្រុសរបស់នាងផងដែរ ៕