មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលប្រជាពលរដ្ឋបាននាំគ្នាដេញឃាត់ខ្លួនបានបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនអាហារ Foodpanda ម្នាក់ ក្រោយពីបានធ្វើសកម្មភាពឆ ក់ទូរស័ព្ទរបស់អ្នកដទៃ ដែលករណីនេះបានកើតឡើងនៅចំណុចមុខមន្ទីរពេទ្យរុស្សី កាលពីម៉ោង០៩និង៣០នាទីយប់ថ្ងៃទី២៧ ខែតុលាឆ្នាំ២០២០នេះ។
យោងតាមការឱ្យដឹងពីសំណាក់ប្រភពព័ត៌មានបានឱ្យដឹងថា អត្តសញ្ញាណរបស់ជនសង្ស័យមិនត្រូវបានគេស្គាល់នោះទេ ដោយគ្រាន់តែដឹងថាជាបុគ្គលិកដឹកជញ្ជូនអាហាររបស់ក្រុមហ៊ុន Foodpanda។
ហើយមុនពេលកើតហេតុ ជនសង្ស័យ និងបក្ខពួក៣នាក់ផ្សេងទៀតនាំគ្នាធ្វើសកម្មភាពឆ ក់យកទូរស័ព្ទពីគេម្នាក់ ហើយក៏បាននាំគ្នាជិះរត់យកទាំងទូរស័ព្ទដែលឆ ក់បានគេចខ្លួនបាត់អស់។
តែជនសង្ស័យខណៈដែលកំពុងតែព្យាយាមជិះរត់ ស្រាប់តែរត់មិនរួចត្រូវបានម្ចាស់គេស្រែកចោរៗ ផ្អេីលឆោឡោដល់ប្រជាពលរដ្ឋនិងកម្លាំងនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនបានម្នាក់។
ក្រោយចាប់បាន បច្ចុប្បន្នជនសង្ស័.យខាងលេីកំពុងត្រូវបានស.មត្ថកិច្ច សាកសួរ ចំណែកឯជនរ.ងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ផងដែរ ។