មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសម្នាក់ ដែលបានយកកាំ បិ តបុ័ ងតោគំ រា មប្ល ន់ កន្លែងវេរលុយវីង បង្កការភ្ញាក់ផ្អើល
ដែលករណីនេះបានកើតឡើងកាលពីវេលាម៉ោងជិត៧យប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ នៅត្រង់ចំណុចភូមិស្ទឹង ច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យឈ្មោះ ខន ម៉ៅ ភេទប្រុស អាយុ៣៣ឆ្នាំ ឈ្មោះ ហៅក្រៅ( ម៉ៅ )។ ចំណែកជនរងគ្រោះ ឈ្មោះ អ៊ុំ ចន្ធី ភេទស្រី អាយុ៣៩ឆ្នាំ មានមុខរបរជាភ្នាក់ងារ វីងវេរលុយយីហោ ហុង រ៉ា។
សមត្ថកិច្ចក៏បានបន្តឱ្យដឹងទៀតថា ក្រោយការចង្អុលបង្ហាញពីជនរងគ្រោះ និងសួរនាំតាមនីតិវិធី ជនសង័្សយបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្ល ន់យកលុយពីជនរងគ្រោះនៅកន្លែងវីងវេរលុយប្រាកដមែន។
សមត្ថកិច្ចក៏បានដកហូតបានវត្ថុតាងរួមមាន ៖ លុយចំនួន ៥.០៩៨.៥០០៛ (ប្រាំលានប្រាំបួនម៉ឺនប្រាំបីពាន់ប្រាំរយរៀល) កាបូបខ្មៅចំនួន២ (កាបូបតូចពណ៌ខ្មៅ ១ , កាបូបដាក់ខោអាវ១ ) លោហធាតុពណ៌លឿង១ខ្សែ មួកពណ៌ខ្មៅម៉ាក Pedro មួយ កាំ បិ តបុ័ ងតោ១
កៅស៊ូអាវភ្លៀង១ (ពាក់ធ្វើសកម្មភាព) ម៉ាស់១ ខោជើងវែងពណ៌គគីរម៉ាកLee១ (ពាក់ធ្វើសកម្មភាព) អាវកីឡាដៃខ្លីពណ៌ទឹកប៊ិកចំនួន១ (ពាក់រុំក្បាលធ្វើសកម្មភាព) ។ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធីច្បាប់៕