មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលសមត្ថកិច្ចបានធ្វើការឃាត់រថយន្តមួយគ្រឿង ក្រោយពីបានរកឃើញទូរស័ព្ទចំនួន៩៩៧គ្រឿង សង្ស័យថាគ្មានឯកសារពន្ធ
ដែលករណីខាងលើនេះកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកព្រៃនប់ ចុះត្រួតពិនិត្យសន្តិសុខតាមផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រស្រុកព្រៃនប់ខេត្តព្រះសីហនុ នៅយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ។
ក្រោយពីបានធ្វើការឃាត់ខ្លួននោះ សមត្ថកិច្ចបញ្ជាក់ប្រាប់ថា រកឃើញទូរស័ព្ទដៃចំនួន ០៣កេស ស្មើនឹង ៩៩៧គ្រឿង ពីរថយន្តម៉ាកហៃឡេនឌឺ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ ២AG ១៦១៥
ដែលពាក់ពន្ធ័នឹងសង្ស័យថាគ្មានឯកសារពន្ធ។ សមត្ថកិច្ចបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីប្រគល់ជូន មន្ត្រីគយចាត់ចែងបន្តតាមនិតិវិធី ៕