កាលពីព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ មានការបែកធ្លាយវីដេអូបុរសម្នាក់ ដែលត្រូវបានគេស្គាល់ថា ជាលោក K01 បានដេញវា យប្រជាពលរដ្ឋជិះបញ្ច្រាស់ផ្លូវ ដែលបានធ្វើឲ្យមហាជនជាច្រើននៅលើបណ្ដាញសង្គមបញ្ចេញមតិយោបល់ទៅតាមការគិតរៀងៗខ្លួន។
ជាក់ស្ដែងឧត្តមសេនីយ៍ ទី ចំរើនកុសល បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនដែលពាក់ពាន់ទៅលើបុរសម្នាក់ បានសម្រួលចរាចរណ៍នៅលើដងផ្លូវ បានប្រើអំពើហឹ ង្សាទៅលើអ្នកដំណើរ លោកបានសរសេរដូចនេះថា៖
«ខ្ញុំមិនកាន់ជើងប្រជាពលរដ្ឋដែលជិះបញ្ច្រាស់ផ្លូវទេ ហើយខ្ញុំក៏មិនលើកទឹកចិត្តឲ្យប្រជាពលរដ្ឋជិះបញ្ច្រាស់បែបនេះដែរ ប៉ុន្តែបុរសម្នាក់ដែលដេញវា យប្រជាពលរដ្ឋនៅក្នុងវីដេអូនេះគឺច្បាប់មិនគាំពារ ឬលើកទឹកចិត្តឲ្យគាត់ធ្វើបែបនេះទេ
ព្រោះវាបំពានទៅលើមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ ( អំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ២,០០០,០០០ (ពីរលាន) រៀល ទៅ ៦,០០០,០០០ (ប្រាំមួយលាន) រៀល )
ឬការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ គឺជាបទល្មើសព្រហ្មទណ្ឌ យោងតាមមាត្រា ៤១០ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះត្រូវផ្តន្ទាទោស ពី ៦ ខែ ដល់ ២ ឆ្នាំ និង ពិន័យ ជាប្រាក់ ពី ១ លានទៅ ៤ លាន រៀល»។
ពាក់ព័ន្ធនឹងករណីខាងលើនេះយើងសង្កេតឃើញថា ពុំទាន់មានអាជ្ញាធរពាក់ព័ន្ធណាមួយបានធ្វើការសាកសួរនាំនៅបុរស ដែលបានប្រព្រឹត្តិនៅឡើយទេ ខណៈមហាជនបានរិៈគន់ជាបន្តបន្ទាប់នៅករណីមួយនេះ ៕