មានហេតុការ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមាននារីក្រមុំវយ័១៨ឆ្នាំម្នាក់ សំរេចចិត្ត ប្តឹងឪពុករបស់ខ្លួន បន្ទាប់ពីឪពុករូបនោះបានធ្វើសកម្មភាពចា ប់រំ លោ ភសេ ពស ន្ថ វៈ បានសម្រេចជាច្រើនលើក ដោយគ្មានការលើកលែង
ដែលហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ផ្នែកជំនាញបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ភ.ផ. ភេទស្រី ឆ្នាំកំណើត ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ (អាយុ១៨ឆ្នាំ) រស់នៅស្រុកពួក ជាសិស្សទី១២,
ប្ដឹងចោទទៅលើឪពុករបស់ខ្លួនឈ្មោះ ទ. ភ. អាយុ៤៥ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅផ្ទះជុំគ្នា ពីបទរំ លោ ភប្រព្រឹត្តក្នុងឆ្នាំ២០១៤ ចំណុចលើផ្ទះរបស់ខ្លួន(សម្រេច១ លើក) ។
តាមការរៀបរាប់របស់នាងរងគ្រោះថា អំឡុងឆ្នាំ២០១៤ កាលនាងមានអាយុ១៤ឆ្នាំ ឪពុករបស់នាង តែងមានទំនាស់ក្នុងគ្រួសារ ជាមួយម្ដាយនាង និងតាមហួងហែងកំណត់ពេលវេលារៀនសូត្រ មិនឱ្យនាងមានមិត្តភក្តិ ឬក៏ដើរលេងខុសម៉ោងសិក្សា និងព្យាយាមប៉ុន់ប៉ង ចង់បានការរួមភេ ទ ជាមួយនាងជាកូនជាច្រើនដង ។
ជាក់ស្ដែងក្នុងឆ្នាំ២០១៤ ដដែល ថ្ងៃ.ខែ នាងមិនចាំ វេលាពេលយប់ម៉ោងប្រហែល៧និង00នាទី នាងនៅលើផ្ទះជុំជាមួយឪពុក ចំណែកម្ដាយនិងប្អូនស្រី ដើរលេងផ្ទះអ្នកភូមិជាមួយគ្នាមិននៅផ្ទះ ពេលនោះឪពុកនាងបានប្រើរូបភាព គំរាមប ង្ខំស ម្រា តសម្លៀកបំពាក់នាង ហើយរួ មភេ ទជាមួយនាងសម្រេច ១លើក ចំណុចលើផ្ទះ
រួចគំ រា មមិនឱ្យនាងប្រាប់ម្ដាយ ឬអ្នកណា ។ ជាបន្តបន្ទាប់ក្រោយមកទៀតឪពុកតែងតែព្យាយាមប៉ុនប៉ង និងចង់បានការរួ មភេ ទ ជាមួយរូបនាងជាច្រើនលើក ប៉ុន្តែនាងព្យាយាមគេចរហូតមកដល់ពេលនេះ ពុំមានការរួ មភេ ទទៀតទេ ។
នៅថ្ងៃច័ន្ទ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដោយមានការភ័យខ្លាចទើបនាងសម្រេចចិត្តប្រាប់រឿងដល់ម្ដាយ នឹងតេទូរស័ព្ទប្រាប់បងប្រុសដែលរស់នៅធ្វើការប្រទេសថៃ ពេលនោះម្ដាយ និងឪពុកនាង សុំអង្វរនាងកុំឲ្យប្ដឹង តែនាងបានគេចចេញពីផ្ទះទៅរស់នៅផ្ទះពូ នៅសង្កាត់ក្របីរៀល ក្រុងសៀមរាប
នឹងមកដាក់ពាក្យបណ្ដឹងនៅថ្ងៃនេះ សុំការអន្តរាគមន៍ពីសមត្ថកិច្ចអនុវត្តទៅតាមផ្លូវច្បាប់ទៅលើអំពើរបស់ឪពុកប្រព្រឹត្តមកលើរូបនាង។ ក្រោយបានការអនុញ្ញាតពីលោកនាយការិយាល័យជំនាញ និងលោកព្រះរាជអាជ្ញា បង្គាប់ឲ្យកោះហៅជនសង្ស័យជាឪពុក រួមទាំងម្ដាយ ជនរងគ្រោះ មកសាកសួរ
នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាឪពុក បានឆ្លើយសារភាពថាខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពរួ មភេ ទ ទៅលើកូនស្រីបង្កើតសម្រេចបានចំនួនពីរលើក ពិតមែន ។ ចប់កំណត់ហេតុស្រង់ចម្លើយត្រូវបានលោកព្រះរាជអាជ្ញា កើត វណ្ណារ៉េតបង្គាប់ឲ្យធ្វើការឃាត់ខ្លួន ជនសង្ស័យរូបនេះជាបណ្ដោះអាសន្ន ៕