មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមាននារីម្នាក់បានយកសន្ទួចទៅស្ទួចត្រីតែម្នាក់ឯងក្បែរមាត់បឹង ដោយកំពុងតែបណ្តែតអារម្មណ៍ដើម្បីរង់ចាំត្រីស៊ីសន្ទួច
ស្រាប់តែពេលនោះ មានប្រុសអប្រិយម្នាក់ បានលួ ចលបទៅពីក្រោយ ហើយចាប់អូសនាងមកក្បែរគុម្ពចេក រួចធ្វើសកម្មភាពចា ប់រំ លោ ភសេ ពសន្ថ វៈនាងទាំងកណ្តាលថ្ងៃចែស រហូតបានសម្រេចដូចបំណង ។
ដែលករណីចាប់រំ លោ ភនេះ បានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅចំណុចបឹងបួជុំ ក្នុងក្រុម១៧ ភូមិបត់សាលា ឃុំឈើទាល ស្រុកបាណន់ ។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននេះ មានឈ្មោះ នៅ ខាន់រី ភេទប្រុស អាយុ២៤ឆ្នាំ មាន ទីលំនៅ ភូមិបត់សាលា ឃុំឈើទាល។ ចំណែក នារីរងគ្រោះ មានឈ្មោះ ប.ស.រ អាយុ២៦ឆ្នាំ រស់នៅក្នុងមូលដ្ឋានខាងលើជាមួយគ្នា។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ នារីងគ្រោះបានទៅស្ទូចត្រីនៅមាត់បឹងខាងក្រោយភូមិ តែម្នាក់ឯង ។ លុះជនសង្ស័យឃើញឱកាសស្ងាត់ល្អ ក៏ចូលទៅចា ប់អូ សនាងមកក្បែរគុម្ពចេក ហើយធ្វើសកម្មភាពចាប់នាង នៅនឹងមាត់បឹងនោះ រហូតបានសម្រេច
ទើបជនសង្ស័យស្លៀកខោ រត់គេចខ្លួន។ ក្រោយកើតហេតុ នារីរងគ្រោះ បានធ្វើដំណើរមកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ និងឈានទៅដល់ការចាប់ខ្លួនជនសង្ស័យ នាំមកសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមផ្លូវច្បាប់៕