មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីស្រ្ដីម្នាក់កំពុងតែដើរមើលស្រែ ស្រាប់តែជនសង័្សយម្នាក់ បានទា ញប្រើពូ ថៅកា ប់ប្រ ហារទៅលើគាត់
ដើម្បីប្លន់យកគ្រឿងអលង្ការ បណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងវាលស្រែមួយកន្លែង ស្ថិតក្នុងភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល។
មន្រ្ដីនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួន ឈ្មោះ រិត រ៉ា ហៅអុល ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចប្បន្នស្នាក់នៅបន្ទប់ជួល នៅភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ក្នុងករណីខាងលើនេះ ជនសង្ស័យបានប្ល ន់យកខ្សែកប្លាទីន ទម្ងន់៣ជីមួយខ្សែ ខ្សែដៃមាស ទម្ងន់៥ជីមួយខ្សែ និងក្រវិលមាសមួយគូ ទម្ងន់១ជី។ ដោយឡែក ជនរងគ្រោះ នៅក្នុងអំពើប្ល ន់នោះ ឈ្មោះ ជិន ស្រីនាង អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
មន្រ្ដីនគរបាលដដែល បានបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូទៅមើលស្រែតែម្នាក់ឯង នៅចំណុចកើតហេតុខាងលើ។ លុះពេលទៅដល់ស្រែហើយ ជនរងគ្រោះបានទុកម៉ូតូនៅលើផ្លូវ ហើយដើរតាមភ្លឺស្រែ ក្នុងទិសដៅបញ្ច្រាសទិសគ្នាជាមួយជនសង្ស័យ។
ប៉ុន្ដែនៅពេលគាត់ដើរផុតពីជនសង្ស័យ បានចម្ងាយប្រហែលដប់ម៉ែត្រ ស្រាប់តែជននេះបានរត់ត្រឡប់មកពីក្រោយជនរងគ្រោះ ហើយយកពូ ថៅដែលគេកា ន់ជា ប់នឹងដៃ កា ប់ប្រហារទៅលើជនរងគ្រោះ ចំនួនប្រាំពូថៅ បណ្ដាលឲ្យគាត់រងរបួសធ្ងន់។
មន្រ្ដីនគរបាលដដែល បានបន្ដថា បន្ទាប់មក ជនសង័្សយបានយកខ្សែគោរឹតករបស់ជនរងគ្រោះ និងចាប់ក្បាលគាត់ជ្រមុច ចូលក្នុងទឹក រួចហើយដោះយកខ្សែក ខ្សែដៃ និងក្រវិល ពីជនរងគ្រោះ មុនពេលគេរត់គេចខ្លួនទៅទិសខាងកើតបាត់។
ដោយឡែក ជនរងគ្រោះ បានរងរបួសក្បាលដេរចំនួន១៨ថ្នេរ និងរលាត់ស្បែកត្រង់កខាងស្ដាំ ហើយហើមថ្ពល់ខាងស្ដាំ ក៏ត្រូវបានក្រុមគ្រួសារនាំទៅសង្គ្រោះ នៅគ្លីនិកឯកជនមួយកន្លែង នៅឯរាជធានីភ្នំពេញ។
មន្រ្ដីនគរបាលដដែល បានបន្ដថា ក្រោយពេលកើតេហេតុ ប្រជាពលរដ្ឋបាននាំគ្នាតាមស្វែងរកជនសង័្សយ រហូតដល់វេលាម៉ោង៨ និង២០នាទីព្រឹក ថ្ងៃដដែល ទើបប្រទះឃើញ ហើយឡោ មព័ទ្ធចា ប់ និងព្រួតគ្នាវា យត ប់ បណ្តាលឲ្យមានរបួសយ៉ាងដំណំ។
លុះបន្ដិចក្រោយមក ទើបសមត្ថកិច្ចខណ្ឌកំបូល រាជធានីភ្នំពេញ ចុះទៅដល់ និងឃាត់ខ្លួនជននេះ យកមកប្រគល់ជូនសមត្ថកិច្ចស្រុកអង្គស្នួល ដើម្បីនាំជនសង្ស័យទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកអង្គស្នួល។
បច្ចុប្បន្ន មន្រ្ដីជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល កំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕