នៅព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្មការិនីសិប្បកម្មកាត់ដេរ នៅក្នុងក្រុងដូនកែវមួយកន្លែង នាំគ្នាតវ៉ានៅមុខមន្ទីរការងារស្នើសុំឲជួយពួកគាត់ លើករណីបាត់ម៉ូតូដែលចតផ្ញើនៅក្នុងសិប្បកម្ម ពេលចូលធ្វើការ តែម្ចាស់ជាជន
ជាតិចិន មិនព្រមទទួលខុសត្រូវឡើយ លើករណីបាត់ម៉ូតូនេះ។ ការនាំគ្នាមកតវ៉ាពីក្រុមកម្មការិនីទាំងនោះ នៅមន្ទីរការងារខេត្តតាកែវនេះ គឺពួកគាត់មានគោលបំណងចង់ឲ្យខាងមន្ទីរការងារ ចូលរួមជួយដល់ពួកគាត់លើការ
ដោះស្រាយជាមួយម្ចាស់សិប្បកម្មជាជនជាតិចិន ដែលមិនព្រមទទួលខុសត្រូវ លើករណីបាត់ម៉ូតូរបស់កម្មការិនីដែលចតនៅកន្លែងផ្ញើ ដែលមានសន្តិសុខយ៉ាមកាមរបស់ម្ចាស់សិប្បកម្ម កាលពីថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅ
ចំណុចបេនកំពុងទូកក្រោម ភូមិស្នោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។ ចំពោះបញ្ហាកម្មការិនីសិប្បកម្មនេះ មកធ្វើការតវ៉ាលើករណីបាត់ម៉ូតូ ក្នុងសិប្បកម្មពេលកំពុងចូលធ្វើការងារ សុំឲ្យមន្ទីរការងារជួយនោះ គឺលោលោក
ម៉ឺង វីរីយ៉ា ប្រធានមន្ទីរការងារបានប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី ១០ វិច្ឆិកានេះ ថា លោកនៅមិនទាន់ដឹងជុំវិញបញ្ហានោះនៅឡើយទេ ហើយលោកនឹងឲ្យមន្ត្រីជំនាញរបស់លោក ធ្វើការសួរនាំពីដើមហេតុនៃរឿងទាំងនេះ ក្នុងនោះ
ដែរ លោកបានបញ្ជាក់ថា ក្នុងច្បាប់ការងារ គឺមិនទាន់មានចែងថា ត្រូវឲ្យម្ចាស់សិប្បកម្ម ឬរោងចក្រ ត្រូវទទួលខុសត្រូវលើករណីបាត់របស់របរ ឬមធ្យោបាយប្រើប្រាស់របស់និយោជិក នៅក្នុងពេលធ្វើការនោះទេ ។ បើតាម
សម្តីរៀបរាប់របស់ម្ចាស់ម៉ូតូ ដែលបាត់ជាកម្មការិនីឈ្មោះ សួរ វណ្ណតុល អាយុ២៧ឆ្នាំ រស់នៅភូមិធ្នង់ សង្កាត់រកាក្រៅ ក្រុងដូនកែវ បាននិយាយរៀបរាប់ថា ម៉ូតូដែលបាត់នោះម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ជាម៉ូតូទិញបង់រំ
លោះមិនទាន់ដាច់ផង រូបនាងបានទិញ ដើម្បីជាមធ្យោបាយជិះម៉ូតូមកធ្វើការងារ នៅសិប្បកម្មគ្មានឈ្មោះមួយកន្លែងស្ថិតនៅភូមិឃុំកើតហេតុខាងលើ លុះដល់ពេលចេញពីធ្វើការងារសម្រាកបាយថ្ងៃត្រង់ ស្រាប់តែម៉ូតូរបស់នាង
បានបាត់ នៅសល់តែមួកសុវត្ថិភាព នៅក្នុងកន្លែងផ្ញើរបស់សិប្បកម្ម រួចនាងនិងក្រុមកម្មការិនីផ្សេងទៀត បានទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋានក្រុងដូនកែវរួចរាល់ មកទល់ប៉ុន្មានថ្ងៃនេះ រកមិនឃើញនោះទេ ទើបពួកគាត់នាំគ្នាស្នើសុំឲ្យ
ខាងមន្ទីរការងារ ជួយដោះស្រាយជាមួយម្ចាស់សិប្បកម្មកាត់ដេរសម្លៀកបំពាក់ ដែលគ្រប់គ្រងដោយជនជាតិចិននោះ ជួយទទួលខុសត្រូវលើករណីបាត់ម៉ូតូនៅក្នុងកន្លែងធ្វើការងារ ៕