ប្រិយមិត្តជ្រាបច្បាស់រួចហើយថា ជំងឺកូវីដ បានរីករាលដាលលើពិភពលោក ជាពិសេសបានឆក់យកជីវិតមនុស្សជាច្រើនលើពិភពលោកទៀតផង ។ យោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ PNN News បានឲ្យដឹងថា៖
មន្ត្រីក្រសួងសុខាភិបាលបានឆ្លើយតបនឹងសំនួរសួរថា តើពិធីការ បុណ្យ ត្រូវបិទដែរទេ ? គឺនៅតែបន្តមិនឲ្យមានការជួបជុំគ្នាច្រើន។ លោកជំទាវ ឱ វណ្ណឌិនអ្នកនាំពាក្យក្រសួងសុខាភិបាល បានឆ្លើយតបនឹងសំនួរសួរថា តើពិធីការ បុណ្យបិទដែរទេបច្ចុប្បន្ន?
លោកជំទាវ មានប្រសាសន៍យ៉ាងដូច្នេះ៖ យើងនៅតែបន្តណែនាំមិនឲ្យមានការជួបជុំគ្នាច្រើនដដែលតាំងពីដើមឆ្នាំមកម្ល៉េះ ហើយក្រសួងក៏មិនទាន់ដែលបាននិយាយថាអនុញ្ញាតឲ្យមានការជួបជុំគ្នាក្នុងទ្រង់ទ្រាយធំដែរ។
អ្វីដែលសំខាន់នោះ គឺត្រូវចេះរស់នៅធម្មតា តាមបែបគន្លងថ្មី ដូចដែលខ្ញុំតែងតែពន្យល់ ហេីយថ្ងៃសុក្រទី៦ កន្លងទៅ ខ្ញុំបានពន្យល់ទៀតតាម BTV។ បុគ្គលត្រូវចេះទទួលខុសត្រូវ និងរួមគ្នាទទួលខុសត្រូវ ទើបអាចទប់ស្កាត់ការចម្លងបានល្អប្រសើរ។
លោកជំទាវបានបន្តឲ្យដឹងទៀតថា «ក្រសួងតែងតែងអំពាវនាវឲ្យបងប្អូនកាត់បន្ថយការជួបជុំឲ្យបានអតិតប្បរមានូវការជួបជុំគ្នាក្នុងសង្គមដែលមានមនុស្សម្នារច្រើន ប៉ុន្តែក្នុងករណីចាំបាច់ មានការជួបជុំគ្នាត្រូវអនុវត្តរក្សាគម្លាត បុគ្គលពី១ម៉ែត្រកន្លះឡើងទៅ និងអនុវត្តវិធាន ការសុខាភិបាល» ។
យ៉ាងណាមិញនេះបើយោងតាមគណនីយ្យហ្វេសប៊ុករបស់Nget Outdomdara បានបង្ហោះសាថា 12.11.2020 កូវីដសុីរោងបាត់មួយហើយ រៀបឆាកជិតរួចហើយ ខាងស្រុកចុះមកហាមឃាត់មិនអោយប្រគុំទេ ដាច់បាយហើយឆ្នាំនេះ ៕