ស្ទឹងត្រែង៖លោក ភាន សុភ័ក្ត្រ ជំនួយការនិពន្ធនាយកសារព័ត៌មាន «យុវជនតេជោ» និង ជាអ្នកយកព័ត៌មានអង្គភាពសារព័ត៌មាន Mekong News ផងនោះ ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ពាក់ព័ន្ធការដឹកឈើប្រណិតខុសច្បាប់ ។
សមត្ថកិច្ច បញ្ជាក់ថា ជនសង្ស័យត្រូវបានឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចចេញពីស្រុកសៀមប៉ាង តាមផ្លូវជាតិលេខ៧ ឆ្ពោះទៅកាន់ខេត្តក្រចេះ ដោយជនសង្ស័យ បានឈើប្រណិតខុសច្បាប់ រួមមាន ឈើក្រញូង និង ឈើនាងនួន ។
នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ប្រភព៖ CPC