មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានប្រជាពលរដ្ឋដែលរស់នៅក្បែរបរិវេណដីឡូត៍គ្មានលេខមួយកន្លែង ក្នុងភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ
បានប្រទះឃេីញគ្រោ ងឆ្អឹ ងសា កស ពមនុស្សម្នាក់នៅក្នុងដីឡូត៍គ្មានលេខ (មិនដឹងថាជាករណីច ង កឬជាករណីអ ត្តឃា ត ) បានបង្កការភ្ញាក់ផ្អេីលដល់អ្នកភូមិ និងអ្នកជិតខាងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ជនងគ្រោះខាងលេី សមត្ថកិច្ចមូលដ្ឋាននៅមិនទាន់ស្គាល់អត្តសញ្ញាណទេ គ្រាន់តែសន្និដ្ឋានថាជាមនុស្សប្រុស វ័យជាង៣០ឆ្នាំ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុននឹងប្រទះឃើញ បុរសដែលស ល់តែគ្រោងឆ្អឹ ងនេះ គឺមានក្មេងៗមួយក្រុមបានរត់លេងនៅទីនោះ ហើយពេលនោះមានក្មេងប្រុសម្នាក់
បានយកជណ្តើរដាក់ឡើងរបងដេីម្បីកាប់មែកក្រខុបយកធ្វើចម្ពាម តែពេលឡើងទៅដល់ខាងលេីក៏ប្រទះឃើញស ពច ងក សល់តែគ្រោ ងឆ្អឹ ង ក៏ស្រែកផ្អេីលដល់អ្នកជិតខាងមកមេីល។
ពេលនោះអ្នកជិតខាងបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យមើលផងដែរ ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញខាងកោសល្យវិច័យ បច្ចេកទេសវិទ្យាសាស្ត្ររាជធានីភ្នំពេញក៏បានចុះទៅត្រួតពិនិត្យ ហើយយកគ្រោ ងឆ្អឹ ងនេះទៅតម្កល់នៅវត្តសំបួរមាស ដេីម្បីស្វែងរកសាច់ញាតិ៕