ជានិច្ចជាកាល នៅពេលដែលមានការចាប់បាននូវចោរឆក់ ឬក៏ចោរលួចផ្សេងៗ គឺជាទម្លាប់របស់មហាជនទូទៅគឺតែងតែបានធ្វើការវា យដំបន្តិចបន្តួច ដើម្បីផ្តល់ជាមេរៀនដល់ពួកគេ ខណៈដែលករណីខ្លះគឺអាចនឹងមានការវា យដំជ្រុសដៃរហូតដល់ជនសង្ស័យត្រូវសន្លប់ផងក៏មាន។
ក្រោយពីឃើញមានការកើនឡើងច្រើននៃសកម្មភាពនៃការវាយដំជនសង្ស័យដែលត្រូវបានមហាជនចាប់បាន មុននឹងប្រគល់ឱ្យសមត្ថកិច្ចនេះ ពេលនេះឧត្តមសេនីយ៍ ទី ចំរើនកុសល បានបង្ហោះសារមួយពាក់ព័ន្ធបញ្ហានេះផងដែរ ដោយលោកបានលើកឡើងថា៖
«ជនរួមជាតិជាទីគោរពស្រលាញ់ ! សូមមេត្តាបញ្ឈប់ការវាយតប់ទាត់ធាក់ប្រើហិ ង្សាទៅលើជនសង្ស័យដូចមាននៅក្នុងរូបភាពខាងក្រោមនេះតទៅទៀត ព្រោះថាការធ្វើបែបនេះ គឺបងប្អូនបានប្រព្រឹត្តបទល្មើសហិង្សាដោយចេតនាទៅលើជនសង្ស័យដោយមិនដឹងខ្លួន ដែលនាំឲ្យបងប្អូនកូនក្មួយក្លាយទៅជាជនជាប់ពិ រុទ្ធ។
ខ្ញុំមិនការពារជនសង្ស័យ និងមិនលើកទឹកចិត្តឲ្យជនសង្ស័យទៅលួ ចឆក់ទ្រព្យសម្បត្តិអ្នកដទៃនោះទេ ប៉ុន្តែខ្ញុំក៏មិនលើកទឹកចិត្តឲ្យបងប្អូនកូនក្មួយទៅប្រព្រឹត្តអំពើហិ ង្សាដាក់ជនសង្ស័យបែបនេះដែរ
ព្រោះវានាំឲ្យបងប្អូនកូនក្មួយជាប់ពិ រុទ្ធពីបទប្រើអំពើហឹ ង្សាដោយចេតនា ឬមនុស្សឃា ត (បើជនសង្ស័យបានស្លាប់ដោយសាររងអំពើហឹ ង្សាពីអ្នកវា យ)។
ខ្ញុំដឹងថាបងប្អូនមានការខឹងសម្បា និងស្អប់ខ្ពើមជនសង្ស័យ ប៉ុន្តែសូមកុំប្រើអំពើហិ ង្សា ត្រឹមយែចាប់ឬឃាត់ខ្លួន និងប្រគល់ទៅឲ្យសមត្ថកិច្ចដើម្បីចំណាត់ការតាមផ្លូវច្បាប់ គឺជាការជួយដ៏ធំធេងណាស់ទៅហើយដល់សង្គម ៕ សូមអរគុណ»៕