មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីស្ត្រីម្នាក់បានយកកាំ បិ តខ្វែ វ កា ប់កូនបង្កើតរបស់ខ្លួនឯងបណ្តាលឱ្យបាត់បង់ជី វិ តភ្លាមៗ
ដែលហេតុការណ៍គួរឲ្យរ ន្ធ ត់នេះបានកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី១៣ វិច្ឆិកា ២០២០ នៅចំណុចផ្ទះឈ្មោះ ឃន ឃុត ស្ថិតនៅភូមិត្រប់ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម
ហើយស្ត្រីជាម្ដាយត្រូវបានកម្លាំងនគរបាលមូលដ្ឋានចុះឃាត់ខ្លួន បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកបាធាយ ដើម្បីសួរនាំ ។
តាមសមត្ថកិច្ចនៅមូលដ្ឋានឲ្យដឹងថា ជនរងគ្រោះឈ្មោះឡូ លាក់ ភេទប្រុស អាយុ០៦ឆ្នាំ ចំណែកម្ដាយមានឈ្មោះ ឃុត ឈៀន ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រប់ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម
សមត្ថកិច្ចមូលដ្ឋានបន្តឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ឈ្មោះឡូ លាក់ និងឈ្មោះ ឡូ ឡៃ ភេទប្រុស អាយុ៩ឆ្នាំ ពីរនាក់បងប្អូនបង្កើតបានចេញពីផ្ទះរបស់ខ្លួន នៅភូមិត្រប់ ឃុំត្រប់ ស្រុកបាធាយ
មកលេងផ្ទះឈ្មោះឃន ឃុត ភេទប្រុស អាយុ៦១ឆ្នាំត្រូវជាជីតារបស់ខ្លួន ផ្ទះនៅជាប់គ្នា ពេលមកដល់ផ្ទះជីតា ក្មេងទាំងពីរបងប្អូន បានដណ្ដើមទូរស័ព្ទគ្នាលេងនៅក្រោមផ្ទះ នៅពេលនោះឈ្មោះភឿន វាសនា ដែលត្រូវជាពូរបស់អ្នកទាំងពីរបានប្រាប់ទៅឈ្មោះឡូ លាក់ ថា បើឯងដណ្ដើមលេងមិនឈ្នះទេឯងឡើងទៅលេងទូរស័ព្ទពូ នៅលើផ្ទះចុះ។
ពេលនោះឈ្មោះឡូ លាក់ ក៏ឡើងទៅលេងទូរសព្ទនៅលើផ្ទះ ហើយឈ្មោះឃុត ឈៀន ដែលត្រូវជាម្ដាយបង្កើត របស់ឈ្មោះឡូ លាក់ ក៏ដើរចេញពីផ្ទះរបស់ខ្លួនមកឡើងលើផ្ទះរបស់ឈ្មោះឃន ឃុត ដែលត្រូវជាឪពុកបង្កើតរបស់ខ្លួន ហើយក៏យកកាំ បិ តខ្វែ វ ដែលនៅលើផ្ទះរបស់ឪពុកខ្លួន
នោះយកទៅកា ប់លើកូនរបស់ខ្លួនឯង ឈ្មោះឡូ លាក់ ដែលកំពុងដេកលេងទូរស័ព្ទ បណ្ដាលឲ្យស្លា ប់យ៉ាងរ ន្ធ ត់តែម្ដង។ ក្រោយពីធ្វើដាក់កូនខ្លួនឯងរួចក៏បានចុះមកដេកនៅលើដីនៅជិតផ្ទះឪពុកហើយស្រែកថា «អញអ ង្គលីមាៗ…
ពេលនោះឈ្មោះឡី ឡូ ត្រូវជាប្ដី និងឈ្មោះឃន ឃុត ត្រូវជាឪពុកបង្កើតនបាននាំគ្នាឡើងទៅលើផ្ទះក៏បានឃើញកូន និងចៅរបស់ខ្លួនស្លា ប់បាត់ទៅហើយ។ ចំពោះករណីនេះកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់និងកម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រខេត្តកំពង់ចាម
សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកបាធាយ និងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រប់បានចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវស៊ើបអង្កេតបំពេញសំណុំរឿងទៅតាមនីតិវិធី។ ចំពោះជនសង្ស័យត្រូវបានឃាត់ខ្លួនភ្លាមៗ ហើយកម្លាំងជំនាញយើងធ្វើការសាកសួរពុំឆ្លើយតបវិញទេគិតតែច្រៀងនិងស្រែកយំ៕