កុំចេះតែហ៊ាន! ផ្ទះទំនើបសាងសង់នៅលើទឹក ស្រាប់តែបាក់ស្រុតចូលក្នុងទឹកបាត់ឈឹង បណ្តាលឱ្យស្ត្រីម្នាក់នៅក្នុងផ្ទះនោះបាត់ខ្លួនឈឹង

ព៍តមានទូរទៅ

មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានស្ត្រីម្នាក់វ័យ៦១ឆ្នាំ បានបាត់ខ្លួនកប់ក្នុងផ្ទះទំនើបលើផ្ទៃទឹក ដោយសារផ្ទះទំនើបនោះស្រុតចូលក្នុងទឹកស្ទើរទាំងស្រុង

ដែលករណីនេះបានកើតឡើងតាំងពីវេលាម៉ោងប្រហែល១០ព្រឹក ថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច នៅវេលាម៉ោងប្រហែល៦ព្រលប់ ដោយសារសាច់ញាតិ ក៏ដូចជាកូនស្រីបង្កើតជនរងគ្រោះ រកជនរងគ្រោះ មិនឃើញដូចសព្វដង ។

ហេតុការណ៍ខាងលើនេះ បានកើតឡើង នៅចំណុចផ្ទះវីឡាមួយកន្លែង ស្ថិតក្នុងភូមិ សំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ប៉ុន្តែម្ចាស់ផ្ទះ ហាក់មានការលាក់លៀម ជាមួយក្រុមគ្រួសាជនរងគ្រោះ និងអាជ្ញាធរមូលដ្ឋាន ដើម្បីរកគ្រប់វិធី កាយរកជនរងគ្រោះ រហូតល្ងាចថ្ងៃដដែលទើបបែករឿង ។

តាមប្រភពឱ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ ហ៊ុន សំបូរ អាយុ៦១ឆ្នាំ ទីលំនៅភូមិកើតហេតុ មុខរបរជាអ្នកអនាម័យនៅផ្ទះវីឡាខាងលើ ហើយស្រ្តីរងគ្រោះជាធម្មតា តែងត្រឡប់មកផ្ទះវិញ ក្រោយបំពេញកិច្ចការរួច ព្រោះផ្ទះជនរងគ្រោះ នៅចម្ងាយប្រហែល៥០ម៉ែត្រ ពីផ្ទះកើតហេតុ។

បើតាមប្រភពពីអ្នកភូមិ បានឲ្យដឹងថា ផ្ទះទំនើបលើផ្ទៃទឹកនេះ មានម្ចាស់ឈ្មោះ បញ្ញា មានលុយមហាស្តុកស្តម្ភ ជាម្ចាស់បុរី វីឡាទំនើប និងដីឡូត៍ជាច្រើនកន្លែង ហើយផ្ទះទំនើបនេះ មានទំហំគួរសម

និងមានកម្ពស់២ជាន់ បានស្រុតចូលក្នុងទឹក តាំងពីវេលាព្រឹកមកម្ល៉េះ តែម្ចាស់ផ្ទះព្យាយាម លាក់បាំង ព័ត៌មាន បិទទ្វាររបងជិត សង្ងំឲ្យកម្មករកាយ និងបូមទឹកចេញ រហូតអស់លទ្ធភាព រកជនរងគ្រោះមិនឃើញ ដល់វេលាល្ងាចថ្ងៃដដែល សាច់ញាតិជនរងគ្រោះ ផ្អើលថាបាត់ជនរងគ្រោះទើបបែកធ្លាយការពិតតែម្តង ។

ទោះជាយ៉ាងណា ក្រោយបែកធ្លាយករណីនេះ គេក៏បានឃើញ សមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ប៉ុន្តែស ព ស្រ្តីខាងលើ នៅមិនទាន់រកឃើញនៅឡើយ ដោយសារទឹកបូមចេញមិនទាន់អស់ ៕

Leave a Reply

Your email address will not be published. Required fields are marked *