មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលកំលាំងអា វុ ធហ ត្ថខេត្តសៀមរាបបានចុះធ្វើការឃាត់ខ្លួនប្តីប្រពន្ធ២នាក់ ដែលបានធ្វើសកម្មភាពប្រើទា រុ ណក ម្មលើកូនចិញ្ចឹមរបស់ខ្លួនរហូតដល់បាត់បង់ជីវិត
ដែលករណីខាងលើនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចផ្ទះជនសង្ស័យនៅភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។
យោងតាមការឱ្យដឹងជាបឋមពីប្រភពព័ត៌មានបានបញ្ជាក់ឱ្យដឹងថា ឪពុកម្តាយដែលត្រូវបានឃាត់ខ្លួននេះមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណទេ គ្រាន់តែដឹងថា ក្មេងប្រុសដែលរងគ្រោះនោះគឺជាកូនចិញ្ចឹមរបស់ពួកគេ និងមានអាយុទើបតែ៦ឆ្នាំប៉ុណ្ណោះ។
យ៉ាងណាក៏ដោយក្រោយពីទទួលបានព័ត៌មាននេះភ្លាម កំលាំងអាវុធហត្ថបានចុះធ្វើការឃាត់ខ្លួនឪពុកម្តាយដែលជាជនដៃដល់ភ្លាមៗផងដែរ។