ប្រិយមិត្តជ្រាបច្បាស់រួចហើយរឿងរ៉ាវកក្រើកបណ្តាញសង្គមកាលពីថ្មីៗនេះ ដោយតាកុងមានវ័យចំណាស់បានប្រពន្ធក្មេងនោះ ក្នុង នោះ មានមហាជនជាច្រើនបានខំមិនស៊ែរ
និងសរសើរកុង មិនដាច់ពីមាត់នោះក្នុងនោះខាងស្រី ក៌បានបង្ហោះសារតែថា ៖«អគុណប្ដី សំលាញ់ដែលរក្សាចិត្តស្រលាញ់អូនមករហូត អស់រយៈពេល ៨ឆ្នាំ អរគុណដែលមិនប្រកាន់អតីត
កាលរបស់អូន អរគុណដែលព្រម ទទួលយកអូន មិនថាអូនធ្វើខុសកំហុសតូចធំ បងតែងតែអភ័យទោសអោយអូនរហូត បងពិតជាបុរសដល់ល្អម្នាក់ ដែលចេះស្រលាញ់
ចេះអភ័យទោស ចេះអន់អោន ចេះទទួលយកទាំងចំនុចល្អនឹងចំនុចអាក្រក់របស់អូន ចេះស្រលា ញ់អូននឹងប៉ាក់ម៉ាក់របស់អូន អូនអរគុណទឹកចិត្តរបស់បង ចាប់ពីពេលនេះអូននឹង
មិនធ្វើខុសចំពោះបងទៀតនោះទេ យើងនឹងរស់នៅជាប្ដីប្រពន្ធជារៀងរហូតទៅ អូន នឹងមើលថែបងអស់មួយជីវិតរបស់អូន អតីតកាលរបស់អូន អាចនឹងស្គាល់មនុស្សជាច្រើនតែមនុស្សទាំងអស់នោះ
មិនមានចិត្តដែលទទួលយកអូនដូចជាបងនោះទេ រយៈពេល ៨ឆ្នាំកន្លងមក ទើបអូនដឹងថាមានតែបងដែលស្រលា ញ់អូនជាអូនពិតប្រាកដ អរគុណណាស់
លោកប្ដី 石松榜»។ ជាពិសេសក្រោយរៀបការរួចខាងស្រីក៌បានបង្ហោះសារថា បើដឹងថារាបការល្បីចឹង រាបការយូហើយខ្ញុំអាយុ30ឆ្នាំហើយ មានគេថាខ្ញុំក្មេងទៀត។
យ៉ាងណា ថ្មីៗនេះ ស្រាប់តែមានការបង្ហោះវីដេអូនៅលើបណ្តាញសង្គម ដែលបង្ហាញអំពីគូស្នេហ៍នេះផ្អែមល្ហែមខាងលើនេះជាមួយគ្នា ដែលបានធ្វើអោយអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះគូស្នេហ៍ថ្មីថ្មើងនេះ។