នៅមុននេះបន្តិច លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរឹទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាទៅអធិការស្រុក អោយរៀបចំបញ្ជូនសំណុំរឿងករណី
គ្រោះថ្នាក់ចរាចរណ៍ រថយន្ត ហ្វត ស្លាកលេខ 2BJ-2235 ភ្នំពេញ ទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃ ស្នងការដ្ឋាននគរបាលខេត្តកំពត ដេីម្បីដោះស្រាយ
ហេីយលោកឧត្ដមសេនីយ៍ទោ ស្នងការ នឹងតាមដានករណីនេះដោយយកចិត្តទុកដាក់បំផុត។ លោកឧត្ដមសេនីយ៍ទោ ស្នងការ បានបន្ថែមនៅលើហ្វេសបុកថា៖
«ករណីគ្រោះថ្នាក់ចរាចរណ៍បុ ករត់នៅស្រុកអង្គរជ័យ ខ្ញុំត្រូវរកយុត្តិធម៌ជូនអ្នករងគ្រោះអោយបាន។ ម្ចាស់រថយន្តត្រូវចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់ជាមួយជនរងគ្រោះ ។
លឺដំណឹងថាតេទៅគំ រា មជនរងគ្រោះទៀត អាណិតគាត់ទាំងពីរខ្លាំងណាស់ ស្អែកនេះនិងអោយតំណាងយកថវិកាបន្តិចបន្តួចដើម្បីជូនគាត់ទាំងពីរដើម្បីព្យាបាលខ្លួន។
យោងតាមការបង្ហោះរបស់លោកផែង វណ្ណៈ បានឲ្យដឹងថា៖ ថ្ងៃនេះខ្ញុំបានទទួល ព័ត៌មានពី ជនរងគ្រោះមកថា មានលេខទូរស័ព្ទ ០៧៨ ៤០ ៤០ ២៤ បានទូរស័ព្ទមកគាត់ដោយអះអាងថា
ខ្លួនជាតំណាងម្ចាស់រថយន្ត Ford Pick Up ស្លាកលេខ 2BJ-2235 ភ្នំពេញ ដោយបានប្រាប់គ្រួសារជនរងគ្រោះថា រឿងគ្រោះថ្នាក់ចរាចរណ៍នេះ មិនបាច់ទៅដោះស្រាយដល់ស្រុកទេ
ដោះស្រាយត្រឹមឃុំបានហេីយ យកស្លាកលេខឡានមកអោយគេ គេបង់លុយ ១លានរៀល អោយទៅមេីលជំងឺ ដេីម្បី បញ្ចប់រឿង ។ ម្ចាស់ទូរស័ព្ទនោះបានព្រមានគ្រួសារជនរងគ្រោះថា
បេីមិនយកលុយ ១លាន ដេីម្បីបញ្ចប់រឿងទេ គេសុខចិត្តយកលុយទៅតំកល់នៅ តុលាការចោល ហេីយមិនសងទេ ចង់ប្ដឹងយ៉ាងម៉េចក៏ប្ដឹងទៅ ។
ក្រោយពីមានការប្រកាសបែបនេះ នៅព្រឹកនេះ ស្នងការដ្ឋាននគរបាលខេត្តកំពតបានប្រកាសថា៖ «ស្នងការដ្ឋាននគរបាលខេត្តកំពត សូមអញ្ជើញម្ចាស់រថយន្តបង្កគ្រោះថ្នាក់ចរាចរណ៏កាលពីថ្ងៃទី 07.11.20 ចូលមកដោះស្រាយនៅស្នងការដ្ឋានអោយបានឆាប់ជាទីបំផុត» ។