មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលបុរសជាមេការផ្នែកប្រព័ន្ធលូក្រុមហ៊ុន OCIC ម្នាក់ ត្រូវរថយន្តដឹកដីខ្សាច់ក្នុងក្រុមហ៊ុនជាមួយគ្នា
ដល់ពេលជិះឃើញគ្នាក៏បានស៊ីផ្លេដាក់ បណ្តាលឱ្យបុរសជិះម៉ូតូភ័យ ដួ លត្រូវឡាននោះកិ នបែ កក្បាល ស្លា ប់ កាលពីវេលាម៉ោងប្រមាណ៦និង៤០នាទីព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមផ្លូវបេតុង ក្នុងតំបន់អភិវឌ្ឍន៍ របស់ក្រុមហ៊ុន OCIC នៅភូមិដើមគរ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាកឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ យ៉ែម វណ្ណា ភេទប្រុស អាយុ៤៥ ឆ្នាំ ជាមេការផ្នែកប្រព័ន្ធលូរបស់ក្រុមហ៊ុន OCIC ស្នាក់នៅក្នុងការដ្ឋានក្បែរកន្លែងកើតហេតុ
និងមានស្រុកកំណើតនៅភូមិបារាយណ៍ សង្កាត់បារាយណ៍ ក្រុងព្រៃវែង ខណ្ឌព្រៃវែង ចំណែករថយន្តមួយគ្រឿងខាងលើម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ ៣E-៨៨១៤ បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាកហុងដា ធុនសេ១២៥ ពាក់ស្លាកលេខ ព្រៃវែង ១R-៣៤៨២ ចេញពីកន្លែងស្គេនមេដៃ
ហើយបានធ្វើដំណើរតាមផ្លូវបេតុង ក្នុងទិសដៅពីកើតទៅលិច ក្នុងគោលបំណងទៅទិញបាយហូប ។ លុះដល់កន្លែងកើតហេតុ ក៏បានជួបជាមួយនឹងរថយន្តដឹកខ្សាច់លើ ដោយស្គាល់គ្នា អ្នកបើករថយន្តក៏បានចុចស៊ីផ្លេឮខ្លាំង
ដើម្បីជាសញ្ញាហៅគ្នាជាមួយជនរងគ្រោះ ប៉ុន្តែបែរជាធ្វើឲ្យជនរងគ្រោះភ្ញាក់ ក៏បានរេចង្កូតដួ លម៉ូតូ ហើយរថយន្តដឹកខ្សាច់មកដល់ក៏កិ នបែកក្បាលស្លា ប់តែម្តង ។ ចំណែក អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល។