ហួសហេតុពេកហើយ! អ្នកនាង ទ្រី ដាណា ខំជូនថវិកា150$ ព្រោះឃើញថាគ្រួសារមួយលំបាកខ្លាំង តែលដល់ពេលគាត់ដើរចេញហើយបែរជាគ្រួសារនោះមកតាមគាត់

ព៍តមានទូរទៅ

អ្នកលេងបណ្ដាញសង្គមជាច្រើន បានលាន់មាត់សរសើរចំពោះទឹកចិត្តសប្បុរសធម៌របស់នារីរូបស្រស់ម្នាក់ ដែលមានឈ្មោះ លើបណ្ដាញសង្គម Facebook ថា ទ្រី ដាណា

តាមពិត នាងគឺជាកូនកំព្រា មានប្រវត្តិតស៊ូតាំងពីលក់ខោអាវជជុះ ជម្នះនឹងពាក្យគេមើលងាយគ្រប់បែបយ៉ាង រហូតក្លាយជាម្ចាស់ហាងពេជ្រ និងមានក្រុមហ៊ុនផ្ទាល់ខ្លួនទៀតផង។

មនុស្សជាច្រើន ស្គាល់អ្នកស្រី ទ្រី ដាណា តាមរយៈសកម្មភាពសប្បុរសធម៌នានា ហើយនៅពេ លដែលអ្នកស្រី បើក Facebook មក ឃើញអ្នកជួបការលំបាក អ្នកស្រី តែងឱ្យគេជួយទាក់ទង ជួយ

ស្វែងរក ដើម្បីឧបត្ថម្ភគ្រាន់សម្រាលការលំបាក។ ទោះបីរវល់នឹងមុខជំនួញយ៉ាងណាក្ដី អ្នកស្រី ទ្រី ដាណា តែងបង្ហោះជារឿយៗនូវសកម្មភាពមនុស្សធម៌ទាំងនេះ

ដើម្បីឱ្យគ្រប់គ្នាបានឃើញ និងមានគំនិតចេះជួយគ្នាទៅវិញទៅមក។ យ៉ាងណាមិញ បងស្រីត្រូវបានមហាជនស្ញើចសរសើរគ្រប់គ្នា ទឹកចិត្តសប្បុរសធម៌ដែរតែងតែជួយអ្នកក្រក្សត់នោះ

យ៉ាងណាមិញ ស្រាប់តែពេលនេះបងស្រីបានរៀបរាប់អំពីរឿងហួសចិត្តមួយដែលបានធ្វើឱ្យបងស្រីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលពេលដែលបងស្រីបានចុះទៅជួបជាមួយនឹងប្រជាពលរដ្ឋដែលជួបការលំបាក

បងស្រីក៏បានជួបជាមួយនឹងគ្រួសារមួយ ដោយមើលឃើញពីការលំបាកបងស្រីក៏បានជូនថវិកាចំនួន១៥០ដុល្លា ប៉ុន្តែដល់ពេលបងស្រីបានបន្តដំណើរទៅមុខទៀត

ស្រាប់តែគ្រួសារនោះបានពរកូនតូចៗដើរតាមបងស្រីទៀត ដើម្បីតាមទារលុយម្តងជាលើកទី២ ដោយគ្រួសារនោះបានលើកឡើងថា លុយ១៥០ដុល្លាគាត់យកសងបំណុលគេមិនគ្រប់នោះទេ ដែលករណីនេះបានធ្វើឱ្យបងស្រី ទ្រី ដាណា មានការហួសចិត្តជាខ្លាំង។

Leave a Reply

Your email address will not be published. Required fields are marked *