មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលដូនចាស់ម្នាក់តស៊ូចិញ្ចឹមកូនស្រីតាំងពីនៅបាតជើងក្រហមរងៀល
លុះកូនស្រីមានប្ដីជាអ្នកមានធូរធារ និងមានវីឡារស់នៅផ្ទះ តែបែរជាបោះបង់ម្ដាយមាដែលនជំងឺប្រចំាកាយផងនោះចោល ឲ្យរស់នៅកណ្ដោចកណ្ដែងតែម្នាក់ឯង គ្មានទីពឹង ។
ដូនចាស់អភ័ព្វរូបនោះ ត្រូវម៉ូតូឌុបដឹកគាត់មកទម្លាក់ចោលតាមដងផ្លូវ កាលពីយប់ថ្ងៃទី១៦ ខែវិឆ្ឆិកា ឆ្នាំ២០២០ ហើយត្រូវបានមន្រ្តីសង្កាត់ទឹកល្អក់១ រៀបចំកន្លែងឲ្យសំរាកនៅក្នុងសាលាសង្កាត់មួយយប់សិន។
បើតាមចៅសង្កាត់ទឹកល្អក់ទី១ បានឱ្យដឹងថា ដូនចាស់អភ័ព្វរូបនោះ ជាពលរដ្ឋនៅក្នុងសង្កាត់ទឹកល្អក់ទី១ នេះដែរ ក្រោយស្វាមីគាត់ស្លាប់ទៅ គាត់រស់នៅជាមួយកូនស្រីទោលម្នាក់ ។
កូនស្រីទោលនោះមានសាច់ឈាមជាអ្នកមានធូរធារ និងមានផ្ទះធំតម្លៃជាង៣០ម៉ឺនដុល្លារ នៅក្បែរសាលាសន្ធរម៉ុក តែបែរជាបោះបង់ម្ដាយដែលមានជំងឺប្រចំាកាយផងនោះចោលឱ្យរស់នៅកណ្ដោចកណ្ដែងតែម្នាក់ឯង
ម្តងសៀមរាប ម្តងភ្នំពេញ ហើយទីបំផុត ម៉ូតូឌុបដឹកគាត់មកទម្លាក់ចោលតាមដងផ្លូវ កាលពីយប់ថ្ងៃទី១៦ ខែវិឆ្ឆិកា ឆ្នាំ២០២០ ហើយត្រូវបានមន្រ្តីសង្កាត់ទឹកល្អក់១ រៀបចំកន្លែងឲ្យសំរាកនៅក្នុងសាលាសង្កាត់មួយយប់។
លុះព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ក្រុមការងារសង្កាត់ទឹកល្អក់១ បាននាំដូនចាស់អភ័ព្វទៅមន្ទីរពេទ្យព្រះកុសម: ដើម្បីឱ្យគ្រូពេទ្យ ពិនិត្យ និងព្យាបាលជំងឺ ហើយបញ្ជូនទៅមន្ទីរសង្គមកិច្ច ដើម្បីឱ្យយកទៅថែរក្សា៕