មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនឪពុកចុងម្នាក់ ពីបទករណីចា ប់រំ លោ ភកូនចុ ងកុមារី២នាក់ បងប្អូន ទើបតែមានអាយុ៩ឆ្នាំ
ដែលករណីខាងលើនេះបានកើតឡើងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ស្របពេលដែលនគរបាលស្រុកសង្គមថ្មីបានចុះចាប់ឃាត់ខ្លួនជនសង្ស័យ ដែលត្រូវជាឪពុកចុងរបស់កុមារី២នាក់បងប្អូន ពីបទចា ប់រំ លោ ភសេ ពស ន្ថ វៈ យកទៅផ្តន្ទាទោសតាមផ្លូវច្បាប់ ។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យថា ជនសង្ស័យត្រូវជាឪពុកចុងកុមារីទាំងពីរ មានឈ្មោះ ក្អើយ ប៊ឿ ប្រពន្ធឈ្មោះ សួន ស្រីម៉ុំ មានទីលំនៅ រស់នៅភូមិអង្រ្គង ឃុំរណសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ
តាមការរៀបរាប់របស់កុមារីរងគ្រោះទាំងពីរនាក់បងប្អូន ទី១មានឈ្មោះ ម៉េត សុ.សា.ន និងទី២ប្អូនស្រីឈ្មោះ ម៉េត ហ.ណ បានប្រាប់ពីទង្វើឪពុកចុងបានចាប់រំ លោ ភសេ ពស ន្ថវៈទៅលើពួកនាង
តាំងពីនាងអាយុ៩ឆ្នាំ និងគំ រា មស ម្លា ប់ពួកនាង មិនឲពួកនាងទម្លាយរឿងនេះប្រាប់អ្នកណាដឹង បើបែករឿង គាត់នឹងស ម្លា ប់ពួកនាងចោល។
នាងបានប្រាប់ថាឪពុកចុងមានឈ្មោះ ក្អើយ ប៊ឿ បានចា ប់រំ លោ ភនាង តាំងពីនាងមានអាយុ៩ឆ្នាំមកម្លេះ ឥឡូវកុមារីអាយុ១៣ឆ្នាំហើយ ទើបបែកការ
ដោយសារតែនាងទ្រាំពុំបានពីការធ្វើបាបពីឪពុកចុង និងភ័យខ្លាចការគំ រា មស ម្លា ប់ ទើបនាងបានរត់ទៅផ្ទះយាយ និងប្រាប់យាយពីទង្វើឪពុកចុងចា ប់រំ លោ ភពួកនាង ៕