មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលបុរសជនជាតិខ្មែរ-អ៊ិស្លាមម្នាក់ ត្រូវប្រជាពលរដ្ឋជាច្រើននាក់ ផ្ទុះកំ ហឹ ង ព្រួតវាយគ្មានអាសូ
បណ្តាលឲ្យដេ កស្លា ប់ក្បែរមាត់ស្រះ កាលពីម៉ោង២និង៤០នាទីរសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតក្នុងភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ជនរងគ្រោះឈ្មោះ យ៉េប សុខក្រី អាយុ៣២ឆ្នាំ មុខរបរអ្នកនេសាទ ជាជនជាតិខ្មែរ-អ៊ិស្លា ម រស់នៅតែលើទូក ក្នុងសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាម៉ោងខាងលើ មានប្រជាពលរដ្ឋពី៣០ទៅ៤០នាក់ ខ្លះមានកា ន់ដុំថ្ម ខ្លះកាន់ដំបងឈើ បាននាំគ្នាព្រួតដេ ញគ ប់
និងវា យទៅលើ ជនរងគ្រោះ ដោយចោទថា ជាចោរ លួចចេកពងមាន់របស់គេ២ស្ទងនៅកោះអន្លង់ចិន ហើយជនរងគ្រោះ ក៏បានស្លា ប់តែម្តង។
សមត្ថកិច្ច បានឲ្យដឹងថា ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចទៅដល់កន្លែងកើតហេតុ តែបុរសរងគ្រោះបានស្លា ប់ទៅហើយ ដោយមានរបួសស្នាមរយះក្បាលហូរឈា មជាច្រើនកន្លែងទៀតផង ។
លុះសមត្ថកិច្ចនគរបាលជំនាញបច្ចេកទេសខេត្តកណ្តាល ធ្វើកោសល្យវិច័យឃើញថា ជនរងគ្រោះមានស្នាមបែ កបបូរមាត់ក្រោមខាងស្តាំ ដា ច់ដល់សាច់ខាងក្នុង និងមានស្នាមរបួស ខាងលើក្បាលប្រវែង១០ស.ម ជម្រៅដា ច់ដល់ល លាដ៍ក្បា ល ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ និងគ្រូពេទ្យ បញ្ជាក់ថា ជនរងគ្រោះស្លា ប់ ដោយសារតែការប៉ះទ ង្គិ ចនឹងវត្ថុរឹ ង មុខមុតលើផ្នែកក្បា លធ្ងន់ធ្ងរ ។
តែយ៉ាងណា សមត្ថកិច្ចមិនទាន់បានបញ្ជាក់ថា ការស្លា ប់របស់ជនរងគ្រោះ ដោយសារតែមូលហេតុអ្វីនៅឡើយទេ គ្រាន់តែមានពាក្យលេចចេញមាត់មួយទៅមាត់មួយថា ជនរងគ្រោះ ជាជនសង្ស័យជាន់ដានចោរលួចចេកពងមាន់២ស្ទង ។