មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានយុវតីរូបស្អាតម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចធ្វើការចាប់ខ្លួន នាំមកចាត់ការតាមច្បាប់ កាលពីវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០
នៅចំណុចរោងចម្ការស្វាយមិនស្គាល់ម្ចាស់ ស្ថិតក្នុងភូមិឫស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ពាក់ព័ន្ធនឹងបទល្មើសគ្រឿ ងញៀ ន។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាកឱ្យដឹងថា យុវតីសង្ស័យមាន ឈ្មោះ ឆៅ ស្រីយ៉ាន អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិទួលខ្មួញ ឃុំទឹកវិលស្រុកស្អាង ។
សមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាល បានធ្វើការចេញល្បាតក្នុងមូលដ្ឋាន ដល់ចំណុចចំការស្វាយមានរោងមួយ
ក៏ចូលទៅមើល ស្រាប់តែប្រទះឃើញជនសង្ស័យខាងលើ កំពុងរៀបចំជ ក់គ្រឿ ងញៀ ន ភ្លាមនោះកម្លាំងប៉ុស្តិ៍ស្វាយប្រទាល បានធ្វើការឃាត់ខ្លួន រួចត្រួតពិនិត្យ
រកឃើញម្សៅក្រា មពណ៌សថ្លាសង្ស័យជាសារធាតុញៀ នចំនួន ០១កញ្ចប់តូច និងឧបករណ៍ប្រើប្រាស់មួយចំនួន រួចបញ្ជូនមកប៉ុស្តិ៍នគរបាលស្វាយប្រទាល ដើម្បីសាកសួរ ។
យុវតីសង្ស័យ និងវត្ថុតាង ត្រូវសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវីធី៕