បុរសវ័យ២៨ឆ្នាំម្នាក់ដែលមានភរិយារួចហើយ នៅតែឆ្លៀតធ្វើសកម្មភាពចាប់រំ លោ ភស្រ្តី ជាជនរងគ្រោះអាយុច្រើនជាងខ្លួន៧ឆ្នាំ កាលពីរាត្រីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ នៅឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង
លុះពេលកម្លាំងសមត្ថកិច្ចចាប់ខ្លួនបាន ជនសង្ស័យបានត្អូញត្អែរប្រាប់ប្រុសៗថា «កុំចេះតែហ៊ាន ចាប់រំ លោ ភគេបានសម្រេចមែន តែមិនស្រួលដូចការគិតនោះទេ ព្រោះត្រូវរត់គេចខ្លួនពីមូលដ្ឋាន៥ កន្លែងមកហើយ ចុងក្រោយនៅតែជាប់ខ្នោះ ។
លោក ពេជ្រ សារ៉ែអធិការនគរបាលស្រុកសំពៅលូន បានឱ្យដឹងថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង១៧ និង៥៥នាទី កម្លាំងនគរបាលរបស់លោក បានអនុវត្តដីកាបញ្ជាឱ្យចូលខ្លួនរបស់តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង
លោក ឈឺន សុផុន ដោយឱ្យឈ្មោះ សុត វ៉ន ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិកូនភ្នំខាងជើង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ចូលទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដោយបុរសខាងលើនេះ គឺជា
ជនសង័្សយក្នុងករណីរំ លោ ភសេ ពស ន្ថវៈទៅលើស្ត្រីរងគ្រោះឈ្មោះ ជ.ន អាយុ៣៥ឆ្នាំ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ បានសម្រេចនាវេលាម៉ោង ២៣និង០០នាទី។
លោកវរសេនីយ៍ឯក ប៊ន វណ្ណារ៉ា នាយការិយាល័យប្រឆាំងការជួ ញដូរមនុស្សនិងការពារអនី តិ ជ ននៃស្នងការដ្ឋាន បានឱ្យដឹងថា នៅពេលដែលការិយាល័យជំនាញទទួលបទបញ្ជាពីឧត្តមសេនីយ៍ស្នងការ
ក៏ដូចលោកស្រីឧត្តម សេនីយ៍ត្រី រស់ ជីវី ជាស្នងការរងទទួលផែនជំនាញរួចមក លោកបានធ្វើការស្រាវជ្រាវចំពោះករណីនេះ ដោយមានការចូលរួមពីសមត្ថកិច្ចនគរបាលស្រុកសំពៅលូន រហូតប្រមូលបានឯកសារគ្រប់គ្រាន់ក៏បានបញ្ជូនសំណុំរឿងនេះទៅ កាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ។
នៅក្នុងពេលអនុវត្តជនសង័្សយរូបនេះបានគេចខ្លួនបាត់ពីមូលដ្ឋានរហូតមកទើបតែនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ទើបកម្លាំងនគរបាលរកឃើញចំណុចលាក់ខ្លួននៅក្នុងព្រៃហើយ បានចាត់ការតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ។
លុះនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងជំនាញបានបញ្ជូនខ្លួនជនសង័្សយទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមផ្លូវច្បាប់៕