មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកអង្គរធំបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ នី នាត ហៅ ណយ ភេទប្រុស
មានអាយុ ១៩ឆ្នាំ រស់នៅភូមិជប់សោម ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ពីបទ រំ លោ ភសេ ពស ន្ថ វៈ លើអនីតិជនអាយុក្រោម១៥ឆ្នាំ ។
លោកវរសេនីយ៍ឯក ឆាយ ហាក់ឡុង អធិការនៃអធិការដ្ឋាននគរបាលស្រុកអង្គរធំបានអោយដឹងថា ករណីនេះបានកើតឡើងនៅអំឡុងឆ្នាំ២០១៨ ដល់ឆ្នាំ២០២០
នៅភូមិជប់សោម ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ទៅលើជនរគ្រោះឈ្មោះ ជ. ច. អាយុ១៣ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ។ លោកអធិការ បញ្ជាក់ថា
ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះចំនួន ១២លើក នៅលើផ្ទះចំនួន ០៤លើក និងនៅក្នុងព្រៃក្រោយផ្ទះចំនួន៨លើក។
ក្រោយទទួលបានពាក្យបណ្ដឹងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម កើត វណ្ណរ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប បានការអនុញ្ញាតអោយសមត្ថកិច្ច
យើងបើកការស៊ើបអង្កេតបឋម ។ រហូតដល់ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២០ សមត្ថកិច្ចកំណត់បានមុខសញ្ញាជនសង្ស័យ និងនាំខ្លួនជនសង្ស័យមកធ្វើការសាកសួរ។ នៅចំពោះសមត្ថកិច្ច ជនសង្ស័យបានសារភាពថាពិតជាបានប្រព្រឹត្ត
ដូចពាក្យបណ្ដឹងខាងលើពិតប្រាកដមែន។ បន្ទាប់មក សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕