នគរបាលប្រឆាំងគ្រឿ ងញៀ ន ក្រសួងមហាផ្ទៃ នគរបាលការិយាល័យប្រឆាំងគ្រឿ ងញៀ ន រាជធានីភ្នំពេញ បានចាប់ខ្លួនជនសង្ស័យម្នាក់តាមដីកាតុលាការបទជួញដូរគ្រឿ ងញៀ នជិត៤០គីឡូក្រាម
កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួលគ្មានលេខ ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នៅបន្ទប់ជួលខាងលើ ហើយក្រោយពីការចាប់ខ្លួនជនសង្ស័យ បានកម្លាំងនគរបាលខាងលើ បានធ្វើការឆែកឆេរបន្ទប់នេះភ្លាមៗដែរ តាមដីកាបង្គាប់ចេញដោក្រោមការចូលរួមដោយលោកប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ប៉ាន់ ប៉េរ៉ា អាយុប្រហែល៤០ឆ្នាំ។
នៅក្នុងការឆែកឆេរនេះ មានការចូលរួមដោយក្រឡាបញ្ជី កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ព្រមទាំងមន្ត្រីសាលាសង្កាត់ចោមចៅទី៣ លោកមេភូមិព្រៃជីសាក់ រួមនិងម្ចាស់ផ្ទះជួលផងដែរ។
កម្លាំងបានរកឃើញវត្ថុតាងជាច្រើន រួមមានវត្ថុច្រកក្នុងកញ្ចប់តែសញ្ញាលេខ៨៨៨ ពណ៌ត្រួយចេកខ្ចី សង្ស័យជាសារធាតុញៀ នប្រភេទមេតំ ហ្វេតាមី នចំនួន៣៧ដុំ។
វត្ថុតាងច្រកក្នុងកញ្ចប់តែសញ្ញាប៉ាន់តែ សង្ស័យជាសារធាតុញៀ ន ប្រភេទមេ តំហ្វេ តាមី ន ចំនួន១០ដុំ ក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀ នប្រភេទមេតំ ហ្វេតា មី ន ចំនួន៨ថង់
ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀ ន ១គ្រឿង ឧបករណ៍សម្រាប់អ៊ុតថង់ប្លាស្ទិក ក្រោយរំលែកគ្រឿងញៀ ន១គ្រឿង និងឧបករណ៍សម្រាប់រំលែកគ្រឿងញៀ នមួយចំនួនទៀតផងដែរ។
សូមជម្រាបថាកម្លាំងសមត្ថកិច្ចបានឆែកបន្ទប់នៅចំពោះមុខជនសង្ស័យឈ្មោះប៉ាន់ ប៉េរ៉ានោះតែម្ដង ហើយបន្ទាប់ពីរកឃើញវត្ថុតាងទាំងនោះ រួចកម្លាំងបានធ្វើការរឹបអូសយកទៅរក្សាទុក
និងបានធ្វើការបិទបន្ទប់ដែលជននេះស្នាក់នៅ ព្រមទាំងនាំយកជនសង្ស័យទៅធ្វើការសាកសួរ និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕