មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាសន្តិសុខក្រុមហ៊ុនឯកជនពាក់ព័ណ្ធឹនឹងករណីលួចម៉ូតូ
ដែលករណីខាងលើនេះបានកើតឡើងកាលពី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចក្នុងការាសលក់រថយន្តអូតូម៉ល ផ្លូវបេតុង ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យ១នាក់ ឈ្មោះ គឹម រតនា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខក្រុមហ៊ុនឯកជន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
ចំណែកជនរងគ្រោះឈ្មោះ ចយ សំអូន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកលក់រថយន្តអូតូម៉ល ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។
លោកនាយប៉ុស្តិ៍បានបន្តទៀតថា កាលពីថ្ងៃទី១៧-១១-២០២០ វេលាម៉ោង៥ និង៥០នាទី ជនសង្ស័យបានដើរមកចំណុចកើតហេតុខាងលើហើយបានធ្វើសកម្មភាពលួចយកម៉ូតូ១គ្រឿង
ដែលមានម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១១ ពាក់ស្លាកលេខកំពង់ឆ្នាំង1C-3867 រួចហើយគេចខ្លួនបាត់ទៅ។ ក្រោយពីទទួលពាក្យបណ្តឹងហើយកម្លាំងជំនាញប៉ុស្តិ៍បានធ្វើការស្រាវជ្រាវនិងកំណត់បានមុខសញ្ញារហូតឈានដល់ការឃាត់ខ្លួនបានតែម្តង ៕