មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ដោយយោងតាមការបង្ហោះពីគណនីហ្វេស ប៊ុកពី Sophea Chan បានប្រាប់ពីរឿងដែលខ្លួនបានជួបប្រទះ
ដែលធ្វើនាងភ័យតក់ស្លុតយ៉ាងខ្លាំង មិនដឹងថាខ្លួនជួបរឿងសំណាង រឺក៏ជួបរឿងស៊យនោះទេ នាងបានសរសេរថា៖ «ខ្ញុំបានចេញពីធ្វើការនៅម៉ោង9:30pm ពីភ្នំពេញជិះមកផ្ទះនៅផ្លូវជាតិលេខ៥ មកដល់ត្រឹមគីឡូ10។
មានឡានធំមួយឈប់នៅកណ្តាលផ្លូវ ស្មានតែវាខូចហើយខ្ញុំក៏មិនបានចាប់អារម្មណ៍ក៏ជិះរៀងលឿនតិចព្រោះវាស្ងាត់ ហើយមិនបានចាប់អារម្មណ៍ទៀតក៏មិនដឹងថា
មានខ្សែនៅខាងមុខពេលជិះដល់ក៏ទាក់ចំកណ្តាលមុខរៀងឈឺដែរ តែគិតថាជាខ្សែធម្មតាក៏ជិះទៅមុខទៀតរហូតដល់ផ្ទះ។
ពេលដោះម៉ាស់ចេញទើបដឹងថាខ្ញុំជិះទាក់ខ្សែភ្លើងឡើងខ្លោ ចម៉ាស់ទើបមានអារម្មណ៍ថាភ័យ ចេះសំណាងដែលមានម៉ាស់និងមួកសុវត្តិភាព។
កុំអីឆ ក់ស្លា ប់បាត់ សូមបងៗ ដែលមានឡានធំៗបើបានជិះទាក់វាហើយសូមចុះមកអោយជាសញ្ញាផងព្រោះអ្នកជិះម៉ូតូគាត់មើលមិនសូវច្បាស់ទេសំរាប់ពេលយប់។