នៅមុននេះបន្តិច ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ អ្នកនាង ទ្រី សុផានិត ដែលបាននិងកំពុងសម្រាកព្យាបាលនៅផ្ទះអស់រយៈពេលជាច្រើនថ្ងៃមកនេះ ក៏បានបង្ហោះសារប្រាប់ពីស្ថានភាពជំងឺរបស់ខ្លួន
ទៅកាន់ពុកម៉ែបងប្អូន និងក៏ដូចអ្នកគាំទ្រថា «នាងខ្ញុំទ្រីសុផានិត គិតមកត្រឹមថ្ងៃទី២០ខែវិច្ឆិកានេះ នាងខ្ញុំបានធូរស្បើយខ្លះៗហើយ! សូមអគុណពុកម៉ែបងប្អូននិងមិត្តភក្តិទាំងអស់
ដែលបានមកសួរសុខទុក្ខនាងខ្ញុំដល់មន្ទីរពេទ្យ និងពុកម៉ែបងប្អូនខ្លះទៀតដែលជូនពរនិងសុខទុក្ខនាងខ្ញុំតាមការខំមិន សូមជួបតែសេចក្ដីសុខគ្រប់ៗគ្នា!»។
ជាមួយគ្នានេះផងដែរ ឃើញថាមានហ្វេនៗជាច្រើន បានចូលខំមិនសូមជូនពរឲ្យនាងឆាប់ជាសះស្បើយ។ ខណៈអ្នកខ្លះក៏បានលេងសើចបែបបញ្ឈឺផងដែរថា «ហែកកេរ្តិ៍ប្អូនពេក យីអ៊ុនដាក់ ជូនពរឆាប់ជាសះស្បើយ soon soon»។
សមត្ថកិច្ចធ្វើការឃាត់ខ្លួន ដែលធ្វើឡើងដោយប្អូនស្រីរបស់ខ្លួនគឺអ្នកស្រី ទ្រី ដាណា តាមរយៈដីកាបង្គាប់ឲ្យនាំខ្លួនរបស់តុលាការ ពីបទចោទប្រកាន់
«បរិហារកេរ្តិ៍ជាសាធារណៈ ញុះញង់ឲ្យមានការរើសអើង និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០»។
ដោយសារតែអ្នកនាង ទ្រី សុផានិត ដែលហាក់មានភាពតក់ស្លុតខ្លាំងពេក ចំពោះការចាប់ខ្លួនទាំងពុំបានដឹងមុន ក៏ស្រាប់តែបានដួលសន្លប់ភ្លាមៗ
ខណៈសមត្ថកិច្ចបញ្ជូនខ្លួនដល់តុលាការ ហើយអ្នកនាងក៏ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមតែម្តង។
តែយ៉ាងណា ដោយសារជំងឺស្រឺតផ្លូវចិត្តរបស់នាងហាក់មានសភាពធ្ងន់ធ្ងរដល់ថ្នាក់បញ្ឈរភ្នែក ខណៈសរសៃនៅខ្ចីគួរឲ្យព្រួយបារម្ភ សមត្ថកិច្ចក៏បានសម្រេចឲ្យគ្រួសារទទួលយកទៅសម្រាកព្យាបាលនៅគេហដ្ឋានជាបណ្តោះអាសន្ន ស្ថិតនៅឯបុរីអ័រគីដេ វីឡាអូបែកខ្អម ផងដែរ ៕