មានហេុតការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសម្នាក់នៅថ្ងៃទី២០-១១-២០២០ ម៉ោង១៦ និង០០នាទី ក្រោយពីជនសង្ស័យរូបនោះបានធ្វើសកម្មភាព
បបួលក្មេងស្រីមិនទាន់គ្រប់អាយុចូលផ្ទះសំណាក់ ហើយត្រូវបានបែកធ្លាយរឿងដឹងដល់គ្រួសារខាងស្រី ក៏ត្រូវបានគេប្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនតែម្តង
ដែលករណីនេះបានកតឡើងនៅចំណុចក្នុងផ្ទះសំណាក់បឹងឈូកបន្ទប់លេខ២០៦ ផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ កាលពីថ្ងៃទី០៦-១១-២០២០ ម៉ោង២១ និង០០នាទី
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យ០១នាក់ ឈ្មោះ រុំ ចាន់សារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ
ចំណែកឯនារីរងគ្រោះវិញមានឈ្មោះថា ឡ.ស្រ.ឡ ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
នៅថ្ងៃកើតហេតុ យុវជនខាងលើបានដឹកនារីរងគ្រោះចូលផ្ទះសំណាក់បឹងឈូកដោះសំលៀកបំពាក់ធ្វើសកម្មភាពរួមភេ ទបានសម្រេចជាមួយនឹងនារីរងគ្រោះ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី (ជនសង្ស័យឃាត់ខ្លួនតាមបណ្តឹងរបស់ក្រុមគ្រួសាររបស់ជនរងគ្រោះ) ។