កាលបីពេលថ្មីៗនេះមានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីបុរសម្នាក់បានសរសេរឈ្មោះកូនស្រីរបស់ខ្លួននៅលើជញ្ជាំងប្រាសាទ ដែលករណីនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់មហាជននៅលើបណ្តាញសង្គម។
យោងតាមគណនីហ្វេសបុក នាយកដ្ឋាននគរបាល ការពារបេតិកភណ្ឌ បានឲ្យដឹងថា៖ កាលពីថ្ងៃសៅរ៍ ៦កេីត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០
នៅវេលាម៉ោង ៩:០០នាទីព្រឹក កម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់ប្រាសាទអង្គរ បានសហការជាមួយភ្នាក់ងារអាជ្ញាធរជាតិអប្សរា បានធ្វេីការអប់រំណែនាំ និងធ្វើកិច្ចសន្យាប្រជាពលរដ្ឋម្នាក់
ដែលគាត់មានឈ្មោះ ជួន ជឿន ភេទប្រុស អាយុ ៣១ឆ្នាំ ដែលរស់នៅភូមិត្រពាំងគល់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ បានយកកូនសោរទៅសរសេរឈ្មោះនៅលើជញ្ជាំងថ្មដែលមានក្បាច់
នៅចំណុចរួតទី ១ ខាងលិចផ្លូវកណ្ដាលឡើងពីក្តាបែន ដើម្បីធ្វើការអប់រំកុំអោយគាត់ធ្វើលើកក្រោយទៀត រួចបានអោយគាត់ទៅទស្សនាប្រាសាទបន្តទៀត៕