ក្រោយពីមានការរិះគន់ជាច្រើនទៅលើក្រុមម៉ូតូធំ ដែលបានបើកបរក្នុងល្បឿនលឿន ពេលនេះ សមាជិកក្រុមម៉ូតូធំដែលមានគណនីហ្វេសបុកឈ្មោះ បានចេញមកធ្វើការ Live បកស្រាយ ដោយក្នុងនោះលោកបានលើកឡើងថា៖
ករណីនៃគ្រោះថ្នាក់ចរាចរណ៍ដែលបានបណ្តាលឱ្យបុរសម្នាក់ដែលជាគ្រូបង្រៀនស្លា ប់នោះគា់ត់ក៏បានឃើញហេតុការណ៍នោះផងដែររគឺ បុរសដែលជាសមាជិកម៉ូតូធំបាននិយាយថា ដោយសារតែបុរសដែលជាគ្រូបង្រៀននោះឆ្លងផ្លូវដោយមិនបានដាក់ភ្លើងសញ្ញាឆ្លងផ្លូវ
ហើយមូលហេតុមួយទៀតគឺដោយសារតែបុរសដែលជាម្ចាស់ម៉ូតូធំនោះមិនបានកែច្នៃស៊ីម៉ាំងឱ្យលឺ ទើបធ្វើឱ្យម៉ូតូគ្រូបង្រៀននោះមិនបានលឺសំឡេង ហើយឆ្លងផ្លូវមិនបានលឺ ទើបបង្កជាគ្រោះថ្នាក់ដូចនេះ។
ជាងនេះទៅទៀត ម្ចាស់គណនីខាងលើក៏បានបញ្ជាក់ផងដែរថា ករណីគ្រោះថ្នាក់នោះគឺដោយសារតែគ្រូបង្រៀននោះឆ្លងផ្លូវដោយមិនបានមើលមិនបានដាក់ភ្លើងសញ្ញា ហើយម៉ូតូរបស់គ្នាគាត់នោះកំពុងតែបើកក្នុងល្បឿន១០០គីឡូម៉ែត្រ ដូចនេះត្រឹមចំងាយ២០ម៉ែត្រពីគ្នា គឺមិនអាចចាប់ប្រាំងទាន់នោះទេ ទើបបង្កឱ្យមានគ្រោះថ្នាក់បែបនេះ
ហើយលោកក៏បានបន្ថែមផងដែរថា យ៉ាងណាក៏ដោយរឿងនេះក៏បានកើតឡើងទៅហើយ សូមទាំងអស់គ្នាឈប់បន្ទោសលើភាគីខាងណាទៀត ដោយសារតែពួកគាត់បានស្លា ប់ទៅហើយមិនគួរនឹងលើកយកមកជជែកឈ្លោះប្រកែកគ្នាទៀតទេផងដែរ។
គួរបញ្ជាក់ផងដែរថា សមាជិកក្រុមម៉ូតូធំម្នាក់ បានបើកម៉ូតូទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ បណ្តាលអោយស្លា ប់ទាំង២នាក់យ៉ាងគួរឱ្យអាណិត។
ដែលករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រ ន្ធ ត់នេះ កើតឡើងកាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចមុខវត្តទួលវិហារ ស្ថិតក្នុងឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។
យោងតាមគណនីហ្វេសប៊ុកម្នាក់ឈ្មោះ Nara Kim បានបង្ហោះសារមួយយ៉ាងរន្ធត់ថា «ផ្លូវស្រុកយើងមិនអំណោយផលក្នុងការជិះម៉ូតូធំលឿនៗ បែបនេះទេ ហានិភ័យខ្ពស់ណាស់
បុកគ្នានៅមុខវត្តទួលវិហារ ស្រុកសន្ទុក ខេត្តកំពង់ធំ ម្ចាស់ម៉ូតូ អា Dream បានស្លា ប់បាត់ហើយ ប្រពន្ធរបស់អ្នកស្លា ប់យំឱបប្តីឱ្យងើបឡើងព្រោះកូនៗនៅតូចណាស់
ខ្ញុំឮបែបនេះទឹកភ្នែកក៏ធ្លាក់ចុះមកដី ម្ចាស់ម៉ូតូធំនៅដង្ហើមចង្រិត មានតែជូនពរឱ្យរួចផុតជីវិតនេះផង ហើយសូមបងប្អូនដែលចូលចិត្តជិះម៉ូតូធំជាក្រុមៗ
ហើយជិះលឿនរាងរាល់ចុងសប្តាហ៍ពីភ្នំពេញទៅសៀមរាបម៉ូតូធំរាប់រយគ្រឿងនោះ អាចគិតពិចារណាឡើងវិញផង កុំព្រោះតែការសប្បាយរបស់យើងធ្វើឱ្យប៉ះពាល់ជីវិតរបស់អ្នកដ៏ទៃ
ខ្ញុំ Post នេះគ្មានចេតនាបន្ទោសអ្នកណាទេ គឺជាចេតនាមួយដើម្បីដាស់តឿនដល់មិត្តក្នុង Facebook របស់ខ្ញុំទេ សូមបងប្អូនទាំងអស់ដែល Share និង Comments ចូរមេត្តាកុំប្រើពាក្យសម្តីអសុរស ឬមិនសមរម្យអី ព្រោះគ្មានអ្នកណាចង់ឱ្យកើតរឿងបែបនេះទេ»។