មានហេតុការណ៍ដ៏គួរឱ្យរ ន្ធ ត់ មួយបានកើតឡើង ដែលបានបណ្តាលឲ្យបុរសម្នាក់បានស្លា ប់ក្នុងអ ណ្តា តភ្លើ ង នឹងម្នាក់ទៀតបានរងរបួស ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ករណីផ្ទុះធុងហ្គា ស
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះព្រីម សុខា ភេទប្រុសអាយុ២១ ឆ្នាំមុខរបរដើរម៉ៅការបុកគ្រឹះ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុនេះ
មានស្រុកកំណើត ភូមិប្រាំយ៉ាង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងមានប្រពន្ធកំពុងមានផ្ទៃពោះ៧ខែផង។ ចំណែកម្នាក់ទៀតឈ្មោះព្រីម ឃីញ ភេទប្រុសអាយុ២០ឆ្នាំ ស្នាក់នៅជាមួយគ្នានិងស្រុកកំណើតជាមួយគ្នា។
ហេតុការណ៍ដ៏រ ន្ធ ត់មួយ បានកើតឡើងបណ្តាលឲ្យបុរសម្នាក់បានស្លា ប់ក្នុងអ ណ្តា តភ្លើ ងនឹងម្នាក់ទៀតបានរងរបួសត្រូវបញ្ជូនទៅកាន់មន្ទីពេទ្យភ្លាមៗខណៈពួកគាត់ចេញពីធ្វើការសំណង់ហើយនាំគ្នាស្ងោមាន់ហូបបាយស្រាប់តែផ្ទុះធុងហ្គា ស។
កាលពីវេលាម៉ោង១៩ និង២០នាទីយប់ ថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ ២០២០ នៅចំណុចបន្ទប់ជួលលេខ ៣៣ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មុនកើតហេតុ គេឃើញបងប្អូនកូនភ្លោះ២ នាក់រួមទាំងក្មួយជីដូនមួយម្នាក់ទៀត ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ ហើយបាននាំគ្នាបើកហ្គា សស្ងោរមា ន់ធ្វើម្ហូបមិនទាន់នឹងបានហូបផង
ស្រាប់តែផ្ទុះធុងហ្គាសប្រភេទធុងតូច បណ្ដាលឲ្យឆាបឆេះផ្សែងខ្មួលខ្មាញ់ចេញពីបន្ទប់ជួល បន្ទាប់មកគេឃើញបុរសជាប្អូននឹងក្មួយជីដូនមួយបានរត់ចេញមកក្រៅ និងស្រែកឲ្យជួយ ចំណែកបងមិនបានចេញមកក្រៅទេដោយនៅស្តាយម៉ូតូមួយគ្រឿង បម្រុងយកចេញ
ខណៈនោះប្អូនមិនឃើញបងចេញមកក្រៅក៏ចូលទៅជួយ បន្ទាប់មកបងបានចេញមកក្រៅ ចំណែកប្អូនត្រូវបានភ្លើងឆាបឆេះខ្លោ ចស្លា ប់នៅក្បែរម៉ូតូ យ៉ាងអាណោចអាធ័ម ។
ចំណែកប្អូននឹងក្មួយជីដូនមួយ បានរងរបួសត្រូវបានរថយន្តសង្គ្រោះបន្ទាន់មកដឹកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ចំពោះករណីនេះ កម្លាំងសមត្ថកិច្ចចមូលដ្ឋាននិងជំនាញបានចុះមកកន្លែងកើតហេតុខាងលើកំពុងតែធ្វើការស្រាវជ្រាវបន្ត និងធ្វើកំណត់ហេតុប្រគល់សា កស ពជូនទៅសា ច់ញាតិយកទៅធ្វើបុ ណ្យតាមប្រ ពៃ ណី៕