មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលសុខៗស្រាប់តែមានករណីបុរសម្នាក់យកញ ញួរ វា យបំផ្លាញពុទ្ធដិមាករ ព្រះអង្គដង្កើរ បណ្តាលឱ្យបែ កបា ក់
ហើយក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ផ្លូវព្រះសុីសុវត្តិ ភូមិ១ សង្កាត់ជយ័ជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានឱ្យដឹងថា ករណីនេះបង្កឡើងដោយ ជនសង្សយ័ឈ្មោះ ឡោ គឹមសួ ភេទប្រុស អាយុ២៧ឆ្នាំ បានដើរមកព្រះអង្គដង្កើរឈរខាងក្រៅបង្អួច លើកដៃសំពះ
បន្ទាប់មកបានចូលតាមបង្អួចខាងត្បូង ដៃកាន់ញ ញួរដងឈើ ធ្វើសកម្មភាពវា យទៅលើរូបសំណាកព្រះអង្គដង្កើរ បណ្តាលឱ្យប្រះស្រាំ ព្រះហត្ថខាងស្តាំខូចខាត ។
សមត្ថកិច្ចបន្តថា ពេល នោះឈ្មោះ ហាស់ សឿន ភេទប្រុស ជាអ្នកបំរី ការងារ ក្នុងព្រះអង្គដង្កើរឃើញ បានស្រែកឆោឡោឡើង ស្របពេលនោះកម្លាំង សមត្តកិច្ចប៉ុស្តិ៍ជយ័ជំនះ ប្រចាំការគោលដៅនោះ
មកដល់កន្លែងកើតហេតុ អន្តាគមន៍ឈានដល់ការបង្ក្រាប នឹងឃាត់ខ្លួនជនសង្ស័យ ព្រមទាំងដកហូតវត្ថុតាង ញញួរដងឈើ០១ ជាឧបករណ៍ធ្វើសកម្មភាព
ហើយក៏បាននាំយកមកប៉ុស្តិនគរបាលជយ័ជំនះ ដើម្បីដំណើរការជំនាញនឹងអនុវត្តន៏និតិវិធី ហើយចំពោះករណីនេះផងដែរគីអាចកើតមានឡើងដោយសារតែការបន់ស្រន់មិនស័ក្កសិទ្ធិ៕