មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលសមត្ថកិច្ច បានធ្វើការបង្ក្រាបទីតាំងល្បែងកូនសត្វ ឆ្នាំទាំង១២ ដែលល្បែងនេះត្រូវបានបង្កើតឡើងដោយស្ត្រីម្នាក់
ដែលករណីនេះបានកើតឡើងកាលពីវេលាម៉ោង១៧៖៣០នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ខណៈដែលសមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីម្នាក់ ករណីបើកកន្លែងលេងល្បែងស៊ីសងដោយខុសច្បាប់ នោះគឺ ល្បែងកូនសត្វឆ្នាំទាំង១២ ។
ទីតាំងល្បែងស៊ីសងនេះ ស្ថិតនៅភូមិកណ្តោលជ្រុំ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ សមត្ថកិច្ច ថ្លែងប្រាប់ឱ្យដឹងថា ស្ត្រីរូបនេះឈ្មោះ យ៉ុយ សុខលាន ហៅឡែន អាយុ៣៦ឆ្នាំ
រស់នៅភូមិកណ្តោលជ្រុំ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ព្រមទាំងដកហូតវត្ថុតាងមួយចំនួន ផងដែរ ។
ពេលនេះ សមត្ថកិច្ចកំពុងបន្តនីតិវិធីលើជនសង្ស័យមុនបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ៕