នាយការិយាល័យប្រឆាំងការជួ ញដូរមនុស្ស និងការពារអនីតិជនខេត្ត លោកវរសេនីយ៍ឯកជា ហេង បានអោយដឹងថា ការចា ប់ខ្លួនជននេះ
គឺអនុវត្តតាមដីកាបង្គាប់អោយចាប់ខ្លួនលេខ៨៣៩ច.ខ.ស/ជរបស់សាលាដំបូងខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៤ខែវិច្ឆិការឆ្នាំ២០២០ ។
មន្ត្រីនគរបាលខេត្តបានថ្លែងថាកម្លាំងនគរបាលប្រឆាំងការជួ ញដូរមនុស្ស និងការពារអនីតិជនខេត្តសៀមរាប បានតាមទៅចាប់ខ្លួន
ថៅកែហាង យីហោពិភពម៉ូត ដល់ក្រុង ភ្នំពេញ បន្ទាប់ពី រំ លោ ភសេ ពស ន្ធ វ: លើកូនចៅរបស់ខ្លួនជាអនីតិជន ហើយរត់គេចខ្លួនទៅសម្ងំទីនោះ។
លោកបន្តថា ជនដែលចាប់ខ្លួនមានឈ្មោះ ហេង សុវណ្ណ ភេទប្រុស អាយុ៣៣ឆ្នាំ ជាថៅកែហាងលក់គ្រឿងកាឡៃ«យីហោពិភពម៉ូត» ដែលមានទីតាំង មុខផ្សារលើធំថ្មី
ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ហ.ថ.រ អាយុ១៤ឆ្នាំ ជាបុគ្គលិកហាងខាងលើ។
ថៅកែហាង «ពិភពម៉ូត» រូបនេះ បានចា ប់រំ លោ ភលើកូនចៅរបស់ខ្លួន(បុគ្គលិក)ដែលជាអនីតិជន កាលពីអំឡុងខែ សីហាឆ្នាំ២០១៩ នៅក្នុងហាងរបស់ខ្លួនខាងលើ។
តាមការបំភ្លឺរបស់ជនរងគ្រោះ នៅយប់កើតហេតុ ខណ: បុគ្គលិកផ្សេងទៀតបានឡើង ទៅដេកជាន់ទី២ជាធម្មតា ថៅកែហាងឈ្មោះហេង សុវណ្ណ បានហៅជនរងគ្រោះ អោយមកជួបនៅបន្ទប់របស់ខ្លួនព្រោះមានការ។
ពេលនាងមកដល់ ថៅកែហាង រូបនេះ ក៏ចាប់អោ បនាងផ្តួលទៅលើការ៉ូ បឺ តមាត់នាង និងសម្រា តខោរនាងហើយរំ លោ ភ តែមិនទាន់ចូលជាជម្រៅទេ ដោយនាងរើខ្លាំងពេក។
នៅពេលបន្ទាប់ ជននេះចាប់នាងអោ បជាប់ ដាក់អង្គុយលើភ្លៅរបស់ខ្លួន ហើយរំ លោ ភម្តងទៀត«រំ លោ ភពីក្រោយ»។ បន្ទាប់ពីកើតហេតុ បងស្រីជនសង្ស័យ សុំសម្របសម្រួល តែនាងមិនព្រម
ទើបជនសង្ស័យ រត់គេចខ្លួនបាត់ស្រមោល។ លុះសមត្ថកិច្ចធ្វើការស៊ើបអង្កេតជាហូរហែ ទើបរកឃើញទីតាំងលាក់ខ្លួនរបស់គេ ហើយក៏តាមទៅចាប់ខ្លួនតែម្តង។ បញ្ជូន ជនជាប់សង្ស័យ ទៅតុលាការ នៅរសៀលថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០២០នេះ ដើម្បីបន្តនិតិវិធី៕