រថយន្តធុនធំដឹកទំនិញ២គ្រឿង បានបើកជ្រែខោកគ្នាទៅវិញទៅមកយ៉ាងសា ហា វ នៅលើដងមហាវិថីវិមានឈ្នះ-ឈ្នះ ដោយមិនខ្លាចបង្កគ្រោះថ្នាក់ដល់អាយុជី វិ តលើអ្នកដំណើរផ្សេងទៀតឡើយ
ហើយត្រូវអ្នកធ្វើដំណើរតាមក្រោយ ថតវីដេអូបាន យកបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ធ្វើឲ្យមហាជនផ្ទុះប្រតិកម្មជាខ្លាំង និងស្នើសុំអាជ្ញាធរមានសមត្ថកិច្ច
ធ្វើការស្រាវជ្រាវរកអ្នកបើកបររថយន្តទំនើងទាំង២គ្រឿងខាងលើ នាំមកចាត់ការតាមផ្លូវច្បាប់ ដោយតាមរយៈវីដេអូឃ្លីប បានបង្ហោះថា មានរថយន្តធុនធំដឹកទំនិញ២គ្រឿង
ដោយ១គ្រឿងពណ៌ស និង១គ្រឿងទៀត ពណ៌បៃតងចាស់ បានបើកបរយ៉ាងព្រហើ នកោ ងកា ចជាទីបំផុត ដោយជ្រែខោកគ្នាពេញផ្លូវ
មិនត្រឹមតែប៉ុណ្ណោះ ព្រូរថយន្តទាំង២ បានយកដុំថ្មគ ប់គ្នាយ៉ាងអនាធិបតេយ្យពេញផ្លូវ ដោយមិនខ្លាចមានគ្រោះថ្នាក់ដល់អ្នកដំណើរផ្សេងទៀតសោះ ។