មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានមនុស្សបាត់បង់ជី វិ តចំនួន២នាក់ និង ១១នាក់ផ្សេងទៀតកំពុងសង្រ្គោះ
នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដោយសារតែករណីពុ លទឹកក្នុងស្រែ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិជីប្រ៉ង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ស្រ្តី២នាក់បានបាត់បង់ជី វិ តបន្ទាប់ពីបញ្ជូនមកសង្រ្គោះបន្ទាន់នៅមន្ទីរបង្អែកខេត្ត និង ១១នាក់ផ្សេងទៀតមានអាការៈធ្ងន់និងស្រាលកំពុងសង្រ្គោះបន្ទាន់
ហើយករណីទាំងអស់នេះគឺកើតឡើងបន្ទាប់ពីជនរងគ្រោះទាំងអស់បាននាំគ្នាផឹកទឹក នៅក្នុងស្រែ ពេលហូបបាយថ្ងៃត្រង់រួចហើយក៏ពុ លទាំងអស់គ្នាតែម្តង។
ជនរងគ្រោះដែលស្លា ប់ក្នុងករណីពុលទឹកនេះ ទី១-ឈ្មោះ ណុល វ៉ារ៉ុម ភេទស្រី អាយុ៤៥ឆ្នាំ និងទី២-ឈ្មោះម៉ៅ ចិន្តា ភេទស្រី អាយុ៤៧ឆ្នាំ ។
កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រជាពលរដ្ឋនិងម្ចាស់ស្រែមានចំនួន១៣នាក់និងមានក្មេងស្រីម្នាក់ផងដែរ បានទៅច្រូតស្រូវ នៅខាងត្បូងភូមិជីប្រ៉ង ។
នៅផ្នែកខាងលើស្រែនោះមានចម្ការឪឡឹកមួយ ដែលម្ចាស់ចម្ការឪឡឹកនោះយកទឹកអណ្តូងនៅក្នុងស្រែមកលាយថ្នាំពុលបា ញ់ស ម្លា ប់សត្វល្អិ ត ។
នៅក្នុងស្រែនោះមានកូនអណ្តូងតូចមួយដែលចេញទឹក ហើយម្ចាស់ស្រែបានដងយកទឹកមកចែកគ្នាផឹក នៅពេលហូបបាយថ្ងៃត្រង់រួច។
ក្រោយពីហូបបាយនិងផឹកទឹករួចរហូតដល់ម៉ោងជាង៤ល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ជនរងគ្រោះទាំងអស់ ចាប់ផ្តើមមានអាការៈក្អួ តចង្អោរជាខ្លាំង និង អ្នកផ្សេងទៀត បានពុ លជាបន្តបន្ទាប់ទៀត
បានបញ្ជូនមកមណ្ឌលសុខភាពស្រុកទឹកផុស ប៉ុន្តែដោយសារអាការៈធ្ងន់ធ្ងរខ្លាំង ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តនៅម៉ោង៩យប់
និងដោយសារតែអាការៈធ្ងន់ធ្ងរ រហូតដល់ម៉ោងជាង១២យប់ពាក់កណ្តាលអធ្រាត ស្រ្តីម្នាក់ជាម្ចាស់ស្រែបានស្លា ប់ និង នៅម៉ោង៥និង៤៥នាទីល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ក៏បណ្តាលឲ្យស្លា ប់ស្រ្តីម្នាក់ទៀតនៅមន្ទីរពេទ្យខេត្តដែរ ។
លោក ភួង ជីម បានឲ្យដឹងទៀតថា នៅខាងលើស្រែមានចម្ការឡឹកមួយ ដែលចម្ការនេះ គេបា ញ់ថ្នាំសត្វល្អិត ទើបធ្វើឲ្យពលរដ្ឋដងទឹកក្បែរនោះផឹកបណ្តាលឲ្យរងគ្រោះនិងមានអាការៈពុ លរហូតដល់ស្លា ប់ដូច្នេះ ។
រហូតមកដល់ពេលនេះ អ្នកជំងឺទាំង១១នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ហើយគ្រូពេទ្យកំពុងយកចិត្តទុកដាក់តាមដានអាការៈរបស់ជនរងគ្រោះទាំងនោះផងដែរ ។ ទាក់ទិនករណីនេះសមត្ថកិច្ចជំនាញជាពិសេសមន្ទីរសុខាភិបាលខេត្តកំពុងធ្វើការស្រាវជ្រាវរកមូលហេតុពិតឲ្យឃើញ៕