មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ឃាត់បុរសម្នាក់ ប្រគល់កម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ ដែលជាមូលដ្ឋានកេីតហេតុ
ពាក់ព័ន្ធករណីរំ លោ ភលើទំនុកចិត្ត(ខ្ចីម៉ូតូចង់ស៊ីដាច់មិនព្រមអោយវិញ) ដែលហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ។
ពេលឃេីញប្ដីត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្ដោះអាសន្ន ធ្វេីឲ្យនារីម្នាក់ជាប្រពន្ធយំសំពះអង្វរលន់តួបុរសម្នាក់ដែលត្រូវជាមេម្ចាស់ម៉ូតូដែលប្ដីរបស់នាងខ្ចីយកទៅនោះ
សុំឲ្យជួយដកពាក្យបណ្ដឹងវិញទៅ ដើម្បីឲ្យប្ដីនាងបានរួចខ្លួនពីសំណាញ់ច្បាប់ ដើម្បីរកប្រាក់ចិញ្ចឹមជីវិតនាងផង។ ប៉ុន្តែខណៈនោះបុរសដែលជាមេ មិនយល់ព្រមឡើយ
ព្រោះកូនចៅគាត់ទុកពេលអោយច្រេីនថ្ងៃហេីយ មិនព្រមយកម៉ូតូអោយកូនចៅគាត់វិញ ទុកអោយច្បាប់ចាត់ការទៅ ដែលម្ចាស់ម៉ូតូឈ្មោះ សុខ លី អាយុ២៧ ស្នាក់នៅម្ដុំកាំកូស៊ីធី ខណ្ឌទួលគោក មុខរបរអ្នកសារព័ត៌មាន ។
និងឈ្មោះ សារិទ្ធ ភក្ដី អាយុ២០ឆ្នាំ ស្នាក់នៅម្ដុំកាំកូស៊ីធី ខណ្ឌទួលគោក មុខរបរនៅរៀន ចំណែកឯជនសង្ស័យដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមិនទាន់ស្គាល់ឈ្មោះឡេីយ ។
មុនពេលកេីតហេតុ នៅមុខវត្តស្ទឹងមានជ័យ ផ្លូវមុនីរ៉េត ម៉ោង០១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ជនសង្ស័យបានឆាតមក និងបានមកខ្ចីម៉ូតូយកជិះសិន ព្រោះប្រាប់ទៅបងរបស់គេហេីយ ។
មួយថ្ងៃក្រោយមកក៏បានទំនាក់ទំនងអោយយកមកវិញ តែមិនព្រមយកមកវិញទេ ដោយក្រុមគ្រួសារនិងម្ចាស់ម៉ូតូក៏បានទុកពេលអោយ២-៣ថ្ងៃដែរ ។
បន្ទាប់មក ខាងបុរសដែលជាអ្នកខ្ចី តបវិញថាចាំស្អែក ហេីយជនសង្ស័យនៅមិនទាន់យកម៉ូតូអោយទៀត ទេីបអស់ទំនុកចិត្ត ហេីយនាំគ្នាទៅស្នាក់ការប៉ុស្តិ៍នាវេលាម៉ោង០១ថ្ងៃត្រង់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ
ដេីម្បីដាក់ពាក្យបណ្ដឹងអោយសមត្ថកិច្ចស្រាវជ្រាវរកជននេះយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ។ លុះមកដល់វេលាម៉ោង០១យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ
ជនរងគ្រោះបានប្រទះឃេីញជនដែលខ្ចីម៉ូតូនោះជិះម៉ូតូឌុបប្រពន្ធ នៅចំណុចមុខស្នាក់ការប៉ុស្តិ៍ទន្លេបាសាក់ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ ដឹកនាំដោយលោក សាល សណ្ដុះ នាយប៉ុស្តិ៍ទន្លេបាសាក់
ចុះឃាត់ខ្លួនយកទៅសួរនាំ ហេីយកន្លែងកេីតហេតុមិនមែនក្នុងមូលដ្ឋានរបស់ខ្លួន ទេីបទំនាក់ទំនងទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ដេីម្បីមកទទួលយកជនសង្ស័យដែល យកជនសង្ស័យយកទៅសាកសួរ ដេីម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដេីម្បីរងចាំដោះស្រាយតាមច្បាប៕