បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីឆបោក (តាមប្រព័ន្ធFacebook)។ ករណីនេះកើតឡើងកាលពីថ្ងៃអាទិត្យ ៧កើត ខែមិគសិរ ឆ្នាំជូត ទោសក័ ព.ស.២៥៦៤
ត្រូវនិងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង ១៦ និង ០៥ នាទី នៅចំណុចភូមិអូរដឹម សង្កាត់ចោមចៅទី៣ខ ណ្ឌពោធិសែនជ័យភ្នំពេញ។
ជនរងគ្រោះចំនួន ០១ នាក់ មានឈ្មោះ ឃួន គន្ធា ភេទស្រីអាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកលក់ទូរស័ព្ទអនឡាញ នៅភូមិអូរដឹមសង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យភ្នំពេញ
ចំណែកឯជនសង្ស័យចំនួន ០១ នាក់ មានឈ្មោះ ខ្នា វ៉ាន់ណារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ នៅភូមិសេរីសុខាឃុំដំណាក់អំពិលស្រុកអង្គស្នួលខេត្តកណ្ដាល (ឃាត់ខ្លួន)។
សម្ភារៈបាត់បង់៖ ទូរស័ព្ទដៃចំនួនបួនគ្រឿងក្នុងនោះមានម៉ាក OPPO F1F ចំនួនមួយគ្រឿង និង ម៉ាក OPPO F9 ចំនួនពីរគ្រឿង និងម៉ាក iPhone7 plus ចំនួនមួយគ្រឿង។
វត្ថុតាងចាប់យករួម៖ ១-ទូរស័ព្ទចំនួនបីគ្រឿងក្នុងនោះមាន ម៉ាក iPhone7 plus ចំនួនមួយគ្រឿង និងម៉ាក iPhone6 plus ចំនួនមួយគ្រឿង និងម៉ាក OPPO A5 (2020) ចំនួនមួយគ្រឿង។
២-លោហៈធាតុពណ៌លឿងសង្ស័យផ្លាកទីន (ជាខ្សែកចំនួន០១ខ្សែ និង ផ្លាកដៃចំនួន០១ខ្សែ)។ ៣-កាបូបដៃ ពណ៌ខ្មៅចំនួនមួយ។
៤-ម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ពណ៌ខ្មៅផលិតឆ្នាំ២០១២ លេខតួនិងលេខម៉ាស៊ីន ៨៧០៨៩១១ ពាក់ផ្លាកលេខភ្នំពេញ 1BI-8821 ។
សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ជនរងគ្រោះបានឡាយលក់ទូរស័ព្ទតាមប្រព័ន្ធ Facebook ឈ្មោះ Srey pin online shops ពេលនោះជនសង្ស័យបានចូលមើលក្នុងផេកនោះ ហើយបានឃើញមានអតិថិជនទិញទូរស័ព្ទម៉ាក iPhone7 plus មួយគ្រឿងតាមផេក។
បន្ទាប់មកជនសង្ស័យបានប្រើប្រាស់ប្រព័ន្ធ Facebook ឈ្មោះ Srey pin online shops ដែលខ្លួនបានបង្កើតទុកនោះ ឆាតទៅអតិថិជនឲ្យផ្ញើលុយតាមវីង ហើយផ្ញើលេខកូតវីង ចូលក្នុងឆាតហ្វេសប៊ុករបស់ខ្លួន។
នៅពេលទទួលបានលេខកូតវីងពីអតិថិជនហើយ ជនសង្ស័យបានយក Facebook ឈ្មោះ Khmeng Khmer ផ្ញើលេខកូតវីងនោះទៅក្នុងផេកឈ្មោះ Srey pin online shops ជារបស់ជនរងគ្រោះ
ហើយជនសង្ស័យបានដាក់លេខទូរស័ព្ទរបស់ខ្លួន (093356455) ជាអ្នកទទួលរបស់វិញ ក្រោយពីជនរងគ្រោះទទួលបានលេខកូតវីងហើយ ជនរងគ្រោះក៏បានផ្ញើទូរស័ព្ទនោះតាមរថយន្តតាក់ស៊ីទៅឲ្យ។
រហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១០ព្រឹកមានអតិថិជនបានទៅដល់ហាងលក់ទូរស័ព្ទ ហើយនិយាយថាមិនឃើញផ្ញើទូរស័ព្ទឲ្យគាត់សោះ
ទើបជនរងគ្រោះដឹងថាមានគេបោក។ ទើប ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០វេលាម៉ោង១៣នឹង២០នាទី ជនរងគ្រោះបានទាក់ទងតាមលេខទូរស័ព្ទរបស់ជនសង្ស័យ ថាផ្ញើទូរស័ព្ទម៉ាកoppo ទៅឲ្យមួយគ្រឿងទៀត
ហើយបានណាត់កន្លែងជួបគ្នានៅផ្លូវជាតិលេខ៤ មុខផ្សារថ្នល់ទទឹង ទើបជនរងគ្រោះឃាត់ខ្លួនជនសង្ស័យមកប្រគល់ឲ្យសមត្ថកិច្ចតែម្ដង។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថាខ្លួនបានធ្លាប់បោកតាមប្រព័ន្ធFacebook បានចំនួន០៤ដងមកហើយ។ ករណីនេះកម្លាំងជំនាញកំពុងចាត់ការតាមនីតិវិធី៕